រដ្ឋមន្រ្តីដែនដី ប្រកាសឱ្យប្រើប្រាស់និតិវិធិថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យប្រើប្រាស់នីតិវិធីថ្មី សម្រាប់ចុះបញ្ជីដីធ្លីតាមប្រព័ន្ធឌីជីថលជាផ្លូវការ។ នេះបើតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពដដែលនេះ បានឱ្យដឹងថា ប្រព័ន្ធថ្មីនេះ ត្រូវបានអភិវឌ្ឍឡើងដោយមានក្រុមការងារបរិវត្តកម្មឌីជីថល និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រៅពីប្រព័ន្ធចុះបញ្ជីដីធ្លី ក្រសួង ក៏បានដាក់ចេញនូវប្រព័ន្ធផ្ទេរកម្មសិទ្ធិ បង្កើត/លុបហ៊ីប៉ូតែក បណ្ណាល័យអេឡិចត្រូនិក និងប្រព័ន្ធចរន្តការរដ្ឋបាលផ្ទៃក្នុងរបស់ក្រសួងផងដែរ។

ការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធឌីជីថលថ្មីនេះ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងការផ្ដល់សេវាសាធារណៈ ក្នុងគោលដៅឆ្ពោះទៅសម្រេចឱ្យបាននូវគោលនយោបាយគន្លឹះក្នុងការចុះបញ្ជីដីបង្ហើយ សេវាគាប់ចិត្ត និងបរិយាកា​ស​គ្មានវិវាទ។

ជាមួយនឹងប្រព័ន្ធថ្មីនេះដែរ ឯកឧត្តម លាង មុនីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានលើកឡើងក្នុងសិក្ខាសាលាមួយកាលពីថ្មីៗកន្លងទៅថា បើសិនជាដីនោះបានចុះបញ្ជី មានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រឹមត្រូវ អ្នកទិញអ្នកលក់បំពេញបែបបទតាមអនឡាញតែមួយម៉ោង ឬពីរម៉ោងប៉ុណ្ណោះ ពេលផ្តិតមេដៃរួចរាល់ប្រព័ន្ធនោះនឹងផ្ទេរទៅឈ្មោះអ្នកដែលជាម្ចាស់បន្ទាប់ភ្លាម បន្ទាប់មកនឹងព្រីនបណ្ណថ្មីចេញតែម្តង។ (អានបន្ថែម)

គួរបញ្ជាក់ថា ក្នុងនីតិវិធីចុះបញ្ជីដីធ្លី ក្រសួងមហាផ្ទៃ ក៏បានសម្រេច​ឱ្យរដ្ឋបាលឃុំ សង្កាត់ ក្នុងរដ្ឋបាលរាជធានី ខេត្តទាំងអស់ ធ្វើការលើកលែងការបង់កម្រៃសេវាសម្រាប់ការស្នើសុំលិខិតបញ្ជាក់ប្រវត្តិដីធ្លី និងលិខិតបញ្ជាក់ទាយាទ រហូតដល់ការចុះបញ្ជីដីធ្លី ត្រូវបានបញ្ចប់ក្នុងមូលដ្ឋានឃុំ សង្កាត់នីមួយៗ ដែលជាការជំរុញការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឱ្យឆាប់ចប់សព្វគ្រប់តាមផែនការនៅទូទាំងប្រទេស។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]