រដ្ឋសភាបើកឱ្យឯកជនដេញថ្លៃគម្រោងសាងសង់អគាររដ្ឋបាលថ្មីតម្លៃ ២៥លានដុល្លារ

រដ្ឋសភាជាតិនៃកម្ពុជា បានប្រកាសបើកការដេញថ្លៃជាសាធារណៈ សម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលមានតម្លៃសាងសង់ ២៥លានដុល្លារ។

យោងតាមសេចក្តីជូនដំណឹងចេញផ្សាយនៅថ្ងៃ១២ ខែវិច្ឆិកានេះ កាលបរិច្ឆេទឈប់ទទួលសំណើដេញថ្លៃ គឺនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ មុនវេលាម៉ោង ៩:០០ ព្រឹក នៅអគ្គលេខាធិការដ្ឋានរដ្ឋសភា។

គួរបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ នឹងធ្វើឡើងក្រោមជំនួយឥតសំណងចំនួន២៥លានដុល្លារ របស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីទាំង ២ បានចុះហត្ថលេខតាំងពីឆ្នាំ ២០១៩ មកម្លេះ។ (អានបន្ថែម)

បើតាមផែនការ អគាររដ្ឋបាលថ្មីនឹងត្រូវសាងសង់ជាងអគារកម្ពស់១១ ជាន់ ដែលស្ថិតនៅក្នុងទីតាំងរបស់រដ្ឋសភាជាតិផ្ទាល់។

តាំងពីបានចុះកិច្ចសន្យាតាំងពីឆ្នាំ ២០១៩ មក ការងារជាច្រើនត្រូវបានធ្វើជាបន្ដបន្ទាប់ មុននឹងឈានដល់ការដាក់ឱ្យដេញថ្លៃនេះ ដូចជាការរៀបចំគណៈកម្មការវាយតម្លៃលើគុណភាព គណៈកម្មការហិរញ្ញវត្ថុ និងគណៈកម្មការផ្សេងៗទៀតជាដើម។

( ទាយយកឯកសារ)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]