រដ្ឋសម្រេចដាក់ Wifi ដោយឥតគិតថ្លៃ តាមទីសាធារណៈសំខាន់ៗក្នុងខេត្តព្រះសីហនុ

មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តព្រះសីហនុ បានរៀបចំបំពាក់សេវាវ៉ាយហ្វាយសាធារណៈ (Public Wifi) បន្ថែមទៀតនៅតាមទីតាំងសាធារណៈ និងកន្លែងកំសាន្តសំខាន់ៗក្នុងខេត្តព្រះសីហនុ។

នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក យស់ សុធា ប្រធានមន្ទីរប្រៃសណីយ៍និងទូរគមនាគមប៍ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

គម្រោងវ៉ាយហ្វាយសាធារណៈនេះ  នឹងដាក់នៅបរិវេណទីលានតេជោ តាមបណ្តោយឆ្នេរអូរឈើទាល បណ្តោយឆ្នេរអូរត្រេះ កំពង់ផែទេសចរ (ក្នុងបរិវេណកំពង់ផែ) និងមុខសួនច្បារវេទិកា៧មករា សម្រាប់ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ ដែលរៀបចំដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះនៅឆ្នេរធំៗចំនួន ២ គឺឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតដោយឥតគិតថ្លៃ។ នៅតាមឆ្នេរទាំង ២នេះ យើងអាចភ្ជាប់Wi-Fi ដោយស្គេន​ QR Code ដូចដែលរូបភាព ឬផ្ទាំង ដែលបានដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]