ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឱ្យក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. វិនិយោគ២៩៧ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយកន្លែង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ គម្រោងនេះនឹងបង្កើតការងារជាង ៥៤០ កន្លែង ក្នុងប្រជាជនក្នុងតំបន់។
គួរបញ្ជាក់ថា រោចក្រផលិតសំបកកង់រថយន្តដំបូងគេនៅកម្ពុជាស្ថិតក្នុងខេត្តស្វាយរៀង វិនិយោគដោយក្រុមហ៊ុនចិន Cart Tire Co., Ltd តម្លៃជាង ៣៥០លានដុល្លារអាមេរិក។
បច្ចុប្បន្នរោងចក្រ កំពុងសាងសង់ ខណៈក្រុមហ៊ុនសន្យាថានឹងទិញផលិតផលជ័រកៅស៊ូក្នុងស្រុក១០០% ក្នុងសង្វាក់ការផលិត ពោលគឺប្រមាណ ៥ម៉ឺនតោន នៅឆ្នាំដំបូង និង ១៥ម៉ឺនតោន នៅ៥ ឆ្នាំបន្ទាប់។ (អានបន្ថែម)
ក្នុងថ្ងៃតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនក្រុមហ៊ុន SING HE YI AGRICULTURE CO., LTD ដែលវិនិយោគសាងសង់បង្កើតរោងចក្រកែច្នៃវេចខ្ចប់កសិផល តម្លៃ ៦ លានដុល្លារអាមេរិក នៅខេត្តរតនគិរី។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំងពីរខាងលើ នឹងបង្កើតការងារចំនួន២០៥២ កន្លែង ដល់ប្រជាជន កម្ពុជាក្នុងតំបន់។