រដ្ឋាករទឹក គ្រោងសង់រោងចក្រទឹកស្អាតមានសមត្ថភាពផលិត ៥ពាន់ម៉ែត្រគូបក្នុងថ្ងៃ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងសាងសង់រោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ក្នុងតំបន់​បឹងធំ ក្នុងភូមិសាស្រ្តតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយមានសមត្ថភាពផលិតទឹកស្អាត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ។​

ថ្លែងក្នុងសិន្នសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែមិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា ការសាងសង់រោងចក្រទឹកស្អាតនេះ ទទួលបានជំនួយពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។​

ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ នឹងត្រូវសាងសង់នៅខែ សីហា​ ឬកញ្ញាខាងមុខ និងគ្រោងដាក់ដំណើរការនៅត្រីមាសទី២ ឬទី៣ ឆ្នាំ២០២៤ខាងមុខ។​

ឯកឧត្តម ឡុង ណារ៉ូ ថ្លែងថា៖ “យើងត្រូវសាងសង់រោងចក្រមួយទៀតនៅបឹងធំ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​​ ដែលយកទឹកពីស្ទឹងព្រែកត្នោត​ មានបរិមាណផលិត ៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ជាបណ្តោះអាសន្ន ដើម្បីធានាការផ្គត់ផ្គង់ឱ្យប្រជាជននៅតំបន់សង្កាត់ភ្លើងឆេះរទេះ ដែលមិនទាន់មានទឹកប្រើទេ”។

បច្ចុប្បន្ន តម្រូវការប្រើប្រាស់ទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានបរិមាណជាង៨០ម៉ឺនម៉ែត្រ គូបក្នុងមួយថ្ងៃ ខណៈការផ្គត់ផ្គង់ទឹកស្អាតដោយរដ្ឋាករទឹក មានត្រឹមតែ​ ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]