រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ខ្សែផ្លូវថ្មីឆ្លងពីខេត្តកំពតទៅផ្លូវជាតិលេខ៤

រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងអំពីសក្តានុពលនិងការរីកចម្រើនរបស់ខេត្តកំពតក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា៖ «ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលចាក់បញ្ជូលមក [កំពត] ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ (នៅម្តុំពេជ្យនិល) »។

សម្រាប់ទីតាំងជាក់លាក់នៃផ្លូវថ្មីនេះ សម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេ ក៏ប៉ុន្តែ សម្តេចបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។

សម្តេចបានបន្ថែមថា គម្រោងសាងសង់ផ្លូវថ្មីនេះគឺដោយសារខេត្តកំពតនឹងក្លាយទៅជាទីតាំងសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា និងជាពិសេសសម្រាប់បណ្តាញតភ្ជាប់និងការដឹកជញ្ជូន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]