រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពង្រីកកំណាត់ផ្លូវមួយចំនួន នៅតាមផ្លូវជាតិលេខ១ ពីភ្នំពេញទៅកាន់អ្នកលឿង ក្នុងគោលបំណង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ នឹងជាពិសេសសម្រាប់រថយន្តដឹកជញ្ជូនទំនិញដែលឆ្លងកាត់តាមផ្លូវនេះ។

យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កន្លងទៅថ្មីៗនេះ ឯកឧត្តមផ្ទាល់បានបញ្ជាក់ថា ផ្លូវជាតិលេខ១ នេះ ត្រូវបានបែងចែកជា ២ កំណាត់ ដោយកំណាត់ទី ១ ពីភ្នំពេញ ទៅកាន់អ្នកលឿង និងកំណាត់ទី ២ ពីអ្នកលឿងទៅកាន់បាវិត។

ឯកឧត្តមបានមានប្រសាសន៍ថា៖ កំណាត់ផ្លូវពីអ្នកលឿង ទៅកាន់ បាវិត ពុំមានការពង្រីកអ្វីទាំងអស់គឺគោរពតាមស្តង់ដារសាងសង់ DBST។ តែពីភ្នំពេញ ទៅកាន់អ្នកលឿង គឺមានការពង្រីក ដោយសារតែផ្លូវខ្លះ មានរាង ក ដប ដែលអាចជាកត្តាបង្កឱ្យមានភាពកកស្ទះ និងបង្កឱ្យមានឧសគ្គដល់ការដឹកទំនិញពីកំពង់ផែស្វ័យត។

សម្រាប់គម្រោងមួយនេះដែរ ខាងក្រសួងបានសហការជួសជុល និងពង្រីកនេះ ជាមួយនិង Japan International Cooperation Agency ឬហៅកាត់ថា JICA ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]