រដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវធំៗ ចំនូន ៣ខ្សែ នៅឆ្នាំក្រោយ

រដ្ឋាភិបាល​គ្រោង​នឹង​សាង​សង់​ផ្លូវ​ធំៗ​ចំនួន ៣​ខ្សែ ​នៅ​ឆ្នាំ​ក្រោយ ដែលផ្លូវទាំង៣ ខ្សែនេះ រួមមាន ​ផ្លូវជាតិ​លេខ​៤១ (​តភ្ជាប់​ពីផ្លូវ​ជាតិ​លេខ​៤ ទៅ​ផ្លូវ​ជាតិ​លេខ​៣) ផ្លូវជាតិ​លេខ​៣១​ (​តភ្ជាប់​ពី​បែក​គូស​មក​កំពង់​ត្រាច)​ និង​ផ្លូវ​ជាតិ​លេខ​៣៣​ (តភ្ជាប់​ពី​កំពត​ទៅ​កែប)​។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន  នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​មានប្រសាសន៍ថា​៖​ ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​៖ «គម្រោង​បី​នេះ​បាន​ចរចារ​សព្វ​គ្រប់​អស់​ហើយ​ ត្រៀម​តែ​ក្រសួង​សេដ្ឋកិច្ច​ និង​ហរិញ្ញវត្ថុ​ទៅ​ចុះ​ហត្ថលេខា​ដើម្បី​ទទួល​ប្រាក់​កម្ចី​ គ្រោង​សាង​សង់​នៅ​ពេ​ល​ណា​ វា​ស៊ី​សង​លើ​ក្រសួង​សេដ្ឋកិច្ច​ទទួល​បាន​ប្រាក់​ពេល​ណា​យើង​បើ​ការដ្ឋាន​ពេល​នោះ​។​»

ដោយឡែកចំពោះ​ថវិកាសម្រាប់​ការ​សាង​សង់​ផ្លូវ​នីមួយ​ៗ​ ឯកឧត្តម​​មិន​ទាន់មាន​ការ​​​បញ្ជាក់​នៅ​ឡើយ​ទេ​។

គួរបញ្ជាក់ផងដែលថា នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពីផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។ ​(អាន​បន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]