ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រសួងសាធារណៈការ និងដឹកជញ្ជូន រួមជាមួយនឹងសាលារាជធានីភ្នំពេញ គ្រោងនឹងសាងសង់ផ្លូវអាទិភាពមួយខ្សែ តភ្ជាប់ពីចំណុចស្ថានីយរថភ្លើងក្រុងភ្នំពេញទៅកាន់ចំណុចចាប់ផ្ដើមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងដូច្នេះ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសន្និសីទសារពត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល។
ផ្លូវអាទិភាពមួយខ្សែនេះ នឹងសាងសង់ឡើងក្នុងគោលបំណងដើម្បីសម្រួលចរាចរណ៍សម្រាប់នាក់ដែលនឹងធ្វើដំណើរចេញពីទីក្រុងភ្នំពេញទៅខេត្តព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿន ពោលគឺមិនចាំបាច់ឆ្លងកាត់ការស្ទះចរាចរណ៍នៅក្នុងក្រុងមុនទៅឡើងផ្លូវល្បឿនលឿន នាពេលអនាគត។
ឯកឧត្តមបានបន្ថែមថា៖ «គម្រោងនេះជាការចំណាយរបស់សាលារាជធានីភ្នំពេញដាច់ដោយឡែក។ ក្រសួង និងសាលារាជធានី បានធ្វើការពិភាក្សាឡើងនេះ គឺដើម្បីកុំឱ្យប៉ះពាល់ដល់ការរីកចម្រើនរបស់ផ្លូវដែក។ បើដីចំណែកផ្លូវដែកនៅសល់ យកទៅធ្វើផ្លូវអស់ នោះថ្ងៃក្រោយយើងនឹងមិនអាចពង្រីកផ្លូវដែកមួយខែ្សទៀតបានទេ។
គួរបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង ៧ភាគរយ ហើយ គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ បើគិតត្រឹងថ្ងៃទី ៩ ធ្នូ ២០១៩។ (អានបន្ថែម)
