រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅមណ្ឌលគិរីឬរតនគិរី

រូបភាពដោយ Facebook Page Samdach Hun Sen

រដ្ឋាភិបាលគ្រោងសាងសង់ព្រលានយន្តហោះថ្មីនៅខេត្តមណ្ឌលគិរីឬរតនគិរី នេះបើយោងតាមប្រសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាព្រឹកថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៩ សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលកំពុងសិក្សានិងពិនិត្យលទ្ធភាពសាងសង់ព្រលានយន្តហោះថ្មីនៅទិសឦសាននៃប្រទេស។

«គ្រាន់តែនៅភ្នំពេញក៏ត្រូវធ្វើព្រលានយន្តហោះថ្មី សៀមរាបក៏ត្រូវធ្វើព្រលានយន្តហោះថ្មី ហើយយើងកំពុងពិនិត្យមើលដើម្បីដាក់ព្រលានយន្តហោះទៅទិសឦសាន» សម្តេច បានប្រសាសន៍យ៉ាងដូច្នេះ ហើយបានបន្ថែមទៀតថា «ខ្ញុំគិតថាក្នុងចន្លោះមណ្ឌលគិរីនិងរតនគិរី អាចម្តុំនឹង វានៅក្នុងតំបន់នឹងដែលអាចធ្វើព្រលានយន្តហោះ»។

តាមការបញ្ជាក់បន្ថែមរបស់សម្តេច តម្រូវការសាងសង់ព្រលានយន្តហោះថ្មីនេះគឺដោយសារ តំបន់ខាងលើនេះ អាចក្លាយទៅជាប៉ូលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅទិសឦសានរបស់ប្រទេស។ តំបន់នេះ នឹងអភិវឌ្ឍទៅជាកន្លែងកសិឧស្សាហកម្ម កសិទេសចរណ៍ និងផ្នែកសេដ្ឋកិច្ចដទៃទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]