រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសាងសង់អាងបម្លែងទឹកកខ្វក់នៅជើងឯក

គំរូរូបភាព: រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់នៅ Dogonbadan ។ ប្រភព: Financial Tribune

គម្រោងសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯកក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនគឺកំពុងស្ថិតក្រោមការសិក្សារបន្ត នេះបើយោងតាមកិច្ចប្រជុំនៅរដ្ឋបាលរាជធានីភ្នំពេញនាពេលថ្មីៗនេះ។

នៅថ្ងៃច័ន្ទទី ២៥ ខែមិថុនាឆ្នាំ ២០១៨ រដ្ឋាភិបាលរាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំលើកទី ៤ របស់ខ្លួនជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដើម្បីពិភាក្សាពីផែនការសាងសង់ និងគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅតំបន់ជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រសាសន៏របស់លោកបណ្ឌិត អិតូ មិមប៉េអិ (Ito Mimpei) ដែលជាតំណាងគណៈប្រតិភូរបស់អង្គការ JICA បានឱ្យដឹងថា អាងប្រព្រឹត្តិកម្មទឹកកខ្វក់ នឹងត្រូវសាងសង់លើផ្ទៃដីចំនួន ៣៥០០០ ម៉ែត្រការ៉េ (ប្រមាណជា ៣ហិកតាកន្លះ) ហើយមានសមត្ថភាពបម្លែងទឹកកខ្វក់ទៅជាទឹកស្អាតមុនពេលបង្ហូរចូលទន្លេ រហូតដល់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

អាងប្រព្រឹត្តិកម្មនេះនឹងត្រូវសាងសង់ឡើងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារ JICA របស់ខ្លួន ។

ដើម្បីធានាអោយបានប្រសិទ្ធភាពខ្ពស់នៃគម្រោងនេះ លោកបណ្ឌិត អិតូបានបន្ថែមថា JICA នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់មន្រ្តីរដ្ឋាភិបាលកម្ពុជានិងជួយបង្កើតច្បាប់និងបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកនេះផងដែរ។ លើសពីនេះទៅទៀត JICA ក៏នឹងបញ្ជូនអ្នកជំនាញដើម្បីសិក្សាលម្អិតបន្ថែមទៅលើគម្រោងនេះដែលនឹងចំណាយពេលប្រហែលជា ៤ ឆ្នាំដើម្បីបញ្ចប់ការសិក្សា។

ទន្ទឹមនឹងនេះ អាងប្រព្រឹត្តកម្មទឹកស្អាតមួយកន្លែងទៀតនៅខណ្ឌចំការមន ដែលបច្ចុប្បន្នកំពុងសាងសង់ក្រោមជំនួយថវិកា ១៥ លានដុល្លារអាមេរិកដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំងនិងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏គ្រោងនឹងបញ្ចប់ការសាងសង់នៅខែវិច្ឆិកាឆ្នាំ ២០១៩ ខាងមុខនេះដែរ។

បន្ទាប់ពីបញ្ចប់ការសាងសង់ អាងប្រព្រឹត្តកម្មទឹកស្អាតនឹងមានសមត្ថភាពផលិតទឹកស្អាតចំនួន ៥២០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយបូមចេញពីទន្លេបាសាក់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]