ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រាជរដ្ឋាភិបាលជប៉ុនតាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្រេចផ្តល់ជំនួយប្រមាណ ២២លានដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់។
តាមរយៈជំនួយនេះនឹងត្រូវបានប្រើសម្រាប់សាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងរៀបចំប្រព័ន្ធចែកចាយទឹកក្នុងក្រុងពោធិ៍សាត់។
លិខិតប្តូរសារស្ពីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា កាលពីរសៀលថ្ងៃទី៤ ខែធ្នូ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម MIKAMI Masahiro អគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ការផ្តល់ឥណទានឥតសំណងនេះ គឺជាការបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការរួមចំណែក ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានរស់នៅនៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទឹកស្អាត។
ឯកឧត្តមអគ្គរាជទូត មានប្រសាសន៍ថា តាមរយៈគម្រោងនេះ រំពឹងថាអត្រាផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងពោធិ៍សាត់នឹងមានការកើនឡើង។
ឯកឧត្តមអគ្គរាជទូត បន្ថែមទៀតថា កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាត គឺជាវិស័យមួយគួរឲ្យកត់សម្គាល់សម្រាប់រយៈពេលវែង និងទំហំធំតាមរយៈសមិទ្ធផលដែលសម្រេចបានចេញពីគម្រោងទាំងនេះ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានកំណត់ទិសដៅនៃអត្រាផ្គត់ផ្គង់ទឹកស្អាតឲ្យបាន១០០ភាគរយ នៅគ្រប់តំបន់ទូទាំងប្រទេសនៅត្រឹមឆ្នាំ២០២៥៕