ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រូបថត៖ ហ្វេសបុកក្រសួងសាធារណការនិងដឹកជញ្ជូន
ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណជាង៧០លានដុល្លារដើម្បីជួសជុលកែលម្អផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីស្រែអំបិលទៅកាន់ខេត្តកោះកុង នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីឯកឧត្ដមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់បណ្តាអ្នកសារព័ត៌មានថា រដ្ឋាភិបាលកូរ៉េបានឯកភាពផ្តល់ថវិកាកម្ចីប្រមាណ ៦៧ លានដុល្លារដើម្បីឲ្យកម្ពុជាធ្វើការស្តារផ្លូវជាតិលេខ ៤៨ ឡើងវិញ ពីប្រភេទផ្លូវ DBST ទៅជាប្រភេទផ្លូវក្រាលអៅស៊ូ AC។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏នឹងបន្ថែមថវិកាបដិភាគម្រមាណ ៨ លានដុល្លារបន្ថែមទៀតសម្រាប់គម្រោងជួសជុលផ្លូវមួយខ្សែនេះ។
យោងទៅតាមការគូសបញ្ជាក់ពីឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ បច្ចុប្បន្នក្រសួងកំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនប្រឹក្សាបច្ចេកទេសដើម្បីរៀបចំដាក់ឲ្យដេញថ្លៃស្របតាមបទដ្ឋានបច្ចេកទេសក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់គម្រោងផ្លូវមួយខ្សែនេះ។
ឯកឧត្តមបានបន្ថែមថា ដោយទំហំនៃការខូចខាតរបស់កំណាត់ផ្លូវលេខ៤៨មានកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ២២,២៦ភាគរយ ក្រសួងសាធារណការនិងដឹកជញ្ជូននឹងរៀបចំនីតិវិធីជួលជុលជាបន្ទាន់ដើម្បីឲ្យទាន់ពិធីបុណ្យសមុទ្រខាងមុននេះដែលនឹងប្រព្រឹត្តិទៅក្នុងទីរួមខេត្តកោះកុង។



