រដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត

រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។

នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម)

សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុំសម្រចបានគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចារត្រូវថ្លៃហើយ។ ទី១ គឺផ្លូវជាតិលេខ ៤១ តភ្ជាប់លេខ ៤ ទៅកំពត ទី២ គឺផ្លូវជាតិលេខ ៣១ នៅកំពត និងទី៣ ផ្លូវជាតិលេខ៣៣ នៅខេត្តកំពតទៀត។ អាហ្នឹងយើងបានឯកភាពគ្នាហើយ យើងបានប្រថាប់ត្រាហើយ បើឯកឧត្តម អូន ពន្ធមុន្នីរ័ត្ន ចុះហត្ថលេខាហើយ យើងធ្វើតែម្តង»។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី ៣០ កញ្ញាកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានឱ្យដឹងផងដែរថា ផ្លូវទាំង៣ខ្សែនេះ បានបញ្ចប់ការសិក្សាជាស្ថាពរហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]