ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឲ្យក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង បន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។
សេក្តីជូនដំណឹងខាងលើបានឲ្យដឹងថា ការសម្រេចឲ្យក្រុមហ៊ុន Royal Railway បន្តប្រតិបត្តិការផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុវិញគឺដោយសារ«ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ្រប់ជ្រុងជ្រោយលើលក្ខខណ្ឌគតិយុត្ត និងបច្ចេកទេសពាក់ព័ន្ធ ក្នុងការគ្រប់គ្រងដំណើរការផ្លូវដែក» ។
ក៏ប៉ុន្តែ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនជំនាញដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើទំនើបកម្មផ្លូវដែកភាគខាងជើង និងភាគខាងត្បូង ដែលក្នុងនោះ ក្រុមហ៊ុន Royal Railway ក៏អាចនឹងចូលរួមដាក់ពាក្យផងដែរ។
គួររម្លឹកថា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ធ្វើអាជីវកម្មរបស់ក្រុមហ៊ុន Royal Railway ដោយហេតុថា ក្រុមហ៊ុនមិនបានពង្រីកសក្តានុពលរបស់ខ្លួន និងមិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង គ្រឿងបរិក្ខានានាដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលរួមមានដូចជាក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុននាំចេញនាំចូល ពាណិជ្ជករ និងអ្នកដំណើរ។ (អានបន្ថែម)