រដ្ឋាភិបាលអនុម័តគម្រោងសណ្ឋាគារតម្លៃជាង៩៤លានដុល្លារនៅតំបន់ជ្រៃធំ

រូបភាពដោយ Yong Yuan Casino

ស្របពេលដែលតំបន់ជ្រៃធំនៃខេត្តកណ្តាលកំពុងមានការអភិវឌ្ឍន៍យ៉ាងគួរឲ្យកត់សម្គាល់នោះ គម្រោងវិនិយោគជាច្រើនប្រភេទរួមទាំងគម្រោងសណ្ឋាគារ ទៀតនោះក៏បាននិងកំពុងបង្តើតជាបណ្តើរៗផងដែរ។

ជាក់ស្តែង កាលចុងសប្តារហ៍មុនកន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានសម្រេចអនុម័តគម្រោងបង្កើតសណ្ឋាគារលំដាប់ផ្កាយប្រាំតាមការស្នើសុំរបស់ក្រុមហ៊ុន Scorpio Camtrip នេះបើយោងតាមការចុះផ្សារលើទំព័រហ្វ៊េសប៊ុករបស់ CDC។

គម្រោងអភិវឌ្ឍន៍នេះគឺជាបង្កើតអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ដែលនឹងមានបន្ទប់ស្នាក់នៅរហូតដល់ទៅ ៦០០ បន្ទប់ក្រោមទុនវិនិយោគប្រមាណជា ៩៤,៥ លានដុល្លារអាមេរិក។

តាមការបញ្ជាក់ដដែលរបស់ CDC សណ្ឋាគាររបស់ក្រុមហ៊ុន Scorpio Camtrip នេះគឺមានទីតាំងស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាលពោលគឺជិតស្ពានមិត្តភាពកម្ពុជា-វៀតណាម ជ្រៃធំ-ឡុងប៊ិញដែលបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០១៧កន្លងទៅនេះ។

ជាងនេះទៅទៀត គម្រោងខាងលើគឺនឹងអាចបង្កើតការងារជូនប្រជាពលរដ្ឋរហូតដល់១.២២១កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]