រដ្ឋាភិបាលអនុម័តគម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិនក្នុងខេត្តសៀមរាប

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានផ្តល់ភ្លើងខៀវដល់គម្រោងអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោងបង្កើតឧទ្យានវប្បធម៌កម្ពុជា-ចិនដែលមានទីតាំងស្ថិតក្នុងខេត្តសៀមរាប។

តាមការចុះផ្សាយរបស់ CDC កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Angkor International Culture Investment & Development (Cambodia) Co.,Ltd នឹងបោះទុនវិនិយោគចំនួន ២៧,៥ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់ខ្លួននៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

គម្រោងឧទ្យានវប្បធម៌កម្ពុជា-ចិននេះ គឺនឹងបង្កើតការងារបានប្រមាណ ២១៣ កន្លែងសម្រាប់ប្រជាជន។

កាលពីខែសីហា ឆ្នាំ ២០១៨ ក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានប្រកាសថានឹងវិនិយោគទឹកប្រាក់ចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់គម្រោងខាងលើនៃផ្ទៃដីសរុប ៣,៣ ហិកតា។

គម្រោងនេះ នឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ១៥០០-កៅអី សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។ (អានបន្ថែម)

ការសាងសង់បានចាប់ផ្តើមកាលពីខែកក្កដាឆ្នាំ ២០១៨ កន្លងទៅនេះ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០២០ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]