រដ្ឋាភិបាលអនុម័តរោងចក្រសម្ភារសំណង់តម្លៃជាង ៥ លានដុល្លារនៅខេត្តកំពង់ស្ពឺ

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះបានសម្រេចអនុម័តឱ្យមានការសាងសង់គម្រោងបង្កើតរោងចក្រផលិតសម្ភារសំណង់តម្លៃជាង ៥លានដុល្លារ ថ្មីមួយនៅខេត្តកំពង់ស្ពឺ ក្រោយក្រសួងសិក្សានិងវាយតម្លៃលើផលប៉ះពាល់បរិស្ថានអស់រយៈពេលមួយឆ្នាំ។

ការសម្រេចអនុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងដែលដឹកនាំដោយឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានកាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។

មានទីតាំងស្ថិតនៅក្នុងភូមិគិរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គម្រោងនេះនឹងសាងសង់ដោយក្រុមហ៊ុន យ៉ុងដេស៊ីន (ខេមបូឌា) លើផ្ទៃដីទំហំ ២៨ ៦៧០ម៉ែត្រក្រឡា ក្រោមទំហំទឹកប្រាក់វិនិយោគប្រមាណជិត៥លានដុល្លារ។

បើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានរោងចក្រសម្ភារសំណង់នេះនឹងផលិតសម្ភារសំណង់គ្រប់ប្រភេទមានដូចជា ឥដ្ឋប្លុកបេតុង និងបេតុងចាក់ស្រាប់ជាដើម។

ប្រភពដដែលបានបញ្ជាក់ទៀតថា គម្រោងនឹងបង្កើតការងារជាង ១២៥កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។

គួរបញ្ជាក់ផងដែរថាថ្មីៗនេះ ខេត្តកំពង់ស្ពឺទទួលបានការវិនិយោគទុនពីក្រុមហ៊ុនអន្តរជាតិ ៣គម្រោង ដែលមានតម្លៃប្រមាណ ៥០០លានដុល្លា នៅតំបន់បឹងវល្លិប្រេង។ (អានបន្ថែម)

លើកពីនេះខេត្តនេះក៏គ្រោងនឹងស្វាគមន៍ដូចជាកីឡដ្ឋានស្ដង់ដារអន្តរជាតិមួយកន្លែងដែលមានតម្លៃប្រមាណ២លានដុលា្លរអាមេរិកផងដែរ ដែលគម្រោងនេះទើបតែបើកការដ្ឋានសាងសង់កាលពីខែធ្នូ កន្លងមកនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]