រថភ្លើងភ្នំពេញ-ព្រលានយន្តហោះបើកដំណើរការហើយនិងជិះដោយឥតគិតថ្លៃដល់ចុងខែកក្កដា

កាលពីព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្នរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានបើកអោយជិះដោយឥតគិតថ្លៃចាប់ពីថ្ងៃនេះដល់ ថ្ងៃទី ៣១ ខែកក្កដា។

រថភ្លើងនេះត្រូវបានបំពាក់ម៉ាស៊ីនត្រជាក់និងមានសមត្ថភាពផ្ទុកអ្នកដំណើរបានប្រមាណ ១០០ នាក់ហើយនឹងចំណាយប្រមាណ ២២ ទៅ ៣០ នាទីក្នុងមួយជើង និងចេញដំណើររៀងរាល់ ៣០ នាទីម្ដង។ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញក៏មានបន្ទប់រងចាំឬ Waiting Room សម្រាប់អោយអ្នកដំណើររងចាំជើងរថភ្លើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលបានថ្លែងអោយដឹងថា៖ “យើងគ្រោងនឹងបើកដំណើរការរថភ្លើងនេះ ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្ដាហ៍ ពោលគឺ ២៤/៧។ ចំពោះតម្លៃនៅដំណាក់កាលនេះយើងកំពុងតែពិចារណាប៉ុន្តែខ្ញុំអាចនិយាយបានថាវានឹងមានតំលៃថោកជាងគេបំផុតបើប្រៀបធៀបនឹងមធ្យោបាយដទៃទៀតដូចជា Taxi ជាដើម”។

“ផែនការបន្ទាប់ដែលនឹងធ្វើគឺម៉ាស៊ីនSelf-Check in នៅស្ថានីយ៍ភ្នំពេញដែលអ្នកដំណើរអាច Check In បានដោយខ្លួនឯងដោយមិនចាំទៅតំរង់ជួរចាំនៅព្រលានយន្តហោះនោះទេ ដូចដែលប្រទេសអភិវឌ្ឍន៍ដទៃទៀតមួយចំនួនបានធ្វើរួចមកហើយ” ឯកឧត្ដមបានបន្ត។

ការបើកដំណើរការនេះគ្រាន់តែជាការបើកជាបណ្តោះអាសន្ននៅឡើយទេ ចំណែកឯការបើកសម្ពោធជាផ្លូវការរំពឹងថានឹងធ្វើឡើងនៅខែឧសភា ឬខែមិថុនា ដោយហេតុថានៅចាំការមកដល់នូងរថភ្លើងថ្មីដែលកម្មង់ទិញពីប្រទេសមិចស៊ីកូ។

“បច្ចុប្បន្ននេះយើងកំពុងប្រើរថភ្លើងចាស់ ហើយយើងកំពុងរង់ចាំរថភ្លើងថ្មីដែលបានបញ្ជាទិញពីប្រទេសមិចស៊ីកូដែលគ្រោងនឹងមកដល់នៅខែឧសភាឬខែមិថុនានេះ។ បន្ទាប់មកសម្ដេចតេជោហ៊ុនសែននឹងអញ្ជើញជាអធិបតីភាពបើកសម្ពោធជាផ្លូវការម្តងទៀត” ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍។

“យើងបានធ្វើតាមសន្យាថានឹងបើកឲ្យដំណើរការគម្រោងបួននៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។ ទីមួយយើងបានបើកឲ្យដំណើរការរថភ្លើងសេរីសោភ័ណ-ប៉ោយប៉ែត (អានបន្ថែម) ។ បន្ទាប់មកយើងបានបើកដំណើរការសេវានាវាដឹកជញ្ជូនតាមផ្លូវទឹកកាលពីនៅថ្ងៃទី ៤ខែមេសាកន្លងមកនេះ (អានបន្ថែម) ។ ឥឡូវយើងបើកឲ្យដំណើរការរថភ្លើងភ្នំពេញ-ព្រលានយន្តហោះហើយចុងក្រោយនៅថ្ងៃទី ១២ខែមេសាយើងនឹងបើកឲ្យដំណើរការស្ពានអាកាសផ្សារដីហុយផងដែរ” ឯកឧត្ដមបានបន្ត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]