រយៈពេល១០ខែ រដ្ឋាភិបាលកម្ពុជាដោះស្រាយលើកទឹកចិត្តដល់គម្រោងជាប់គាំងនៅព្រះសីហនុបាន ១៦៥គម្រោង

ត្រឹមរយៈពេល ១០ខែប៉ុណ្ណោះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចជាគោលការណ៍ផ្តល់ការដោះស្រាយដោយការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅខេត្តព្រះសីហនុបានចំនួនសរុប ១៦៥គម្រោងហើយ នេះបើគិតចាប់តាំងពីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតកាលពីថ្ងៃទី៣១ ខែមករា រហូតមកដល់ខែតុលា ឆ្នាំ២០២៤ នេះ។

នេះបើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារពិសេស នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។

តាមប្រភពដដែលបានឱ្យដឹងទៀតថា គម្រោងទាំងអស់ដែលទទួលបានការឯកភាពជាគោលការណ៍ក្នុងការលើកទឹកចិត្តពិសេសនេះ រួមមានគម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង និងក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ក្នុងនោះគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាមេរិក មានចំនួន ២៣គម្រោង។

លើសពីនេះ ក្នុងចំណោមគម្រោងទាំង១៦៥ខាងលើ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ៨៥, គម្រោងថ្មីមានចំនួន ៦១, ការពង្រីកគម្រោងមានចំនួន ១៥ និងគម្រោងមានស្រាប់មានចំនួន ៤។

ក្នុងនោះដែរ ខែតុលាតែមួយ មានគម្រោងរហូតដល់ ២៥គម្រោង ក្រោមទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក ទទួលបានការសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសក្នុងខេត្តព្រះសីហនុ។ គម្រោងទាំង ២៥នេះ មានគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១២, គម្រោងថ្មីមានចំនួន១២, និងការពង្រីកគម្រោងមានចំនួន ១ ជាអាទិ៍រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន រោងចក្រផលិ​តកាបូប រោងចក្រផលិតសម្ភារពីក្រដាស អគារពហុមុខងារ អគារស្នាក់នៅរួម សណ្ឋាគារ ភោជនីយដ្ឋាន និងរមណី​យដ្ឋាន។

យ៉ាងណាមិញ ក្នុងចំណោមគម្រោងទាំងខាងលើ មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូ​ញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានា ដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោ​​គ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ។

បន្ថែមពីនេះ គម្រោងទាំងអស់នត្រូវបានរាប់បញ្ចូលទាំងគម្រោងដែលមានសក្តានុពលសំខាន់ៗ ដូចជា គម្រោងផលិតផ្ទាំងសូឡា និងគ្រឿងបង្គុំ គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និង គម្រោងសួនកសិ-ឧស្សាហកម្ម ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]