រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក រាជធានីភ្នំពេញទាក់ទាញភ្ញៀវទេសចរណ៍បានជាង ៦លាននាក់ ច្រើនជាងគេ

រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក ក្នុងឆ្នាំ២០២៤នេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍បានចំនួនសរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះ រាជធានីភ្នំពេញបានក្លាយគោលដៅនាំមុខគេ ដែលទទួលបានភ្ញៀវទេសចរណ៍មកដើរលេងកម្សាន្តរហូតដល់ ៦,២៩២,១៨៧នាក់។

នេះបើយោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយលើទំព័រហ្វេប៊ុករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤។

តាមរបាយការខាងលើបានបង្ហាញថា ក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូកដែលទើបបញ្ចប់ទៅថ្មីៗនេះ កម្ពុជាទាក់ទាញបានភ្ញៀវទេសចរណ៍សរុប ៧,៨៤៤,៣៨៨នាក់ ក្នុងនោះមានភ្ញៀវទេសចរណ៍ជាតិចំនួន ៧.៧៥៥.០៩២នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិចំនួន ៨៩.២៩៦នាក់។

ប្រភពដដែលបានបង្ហាញទៀតថា រាជធានីភ្នំពេលទាក់ទាញភ្ញៀវទេសចរណ៍បានច្រើនជាងគេ មានចំនួន៦,២៩២,១៨៧នាក់, បន្ទាប់មកខេត្តសៀមរាបចំនួន ៣៤៨,២២៩នាក់, ក្រុងព្រះសីហនុ ៣១១,៤៧២នាក់, ខេត្តប៉ៃលិន ១៩៨,៥០៨នាក់, ខេត្តកំពត ១៣៤,៦២២នាក់, ខេត្តបាត់ដំបង ១១០,៤៨៩នាក់។ រីឯខេត្តផ្សេងៗទៀតមានភ្ញៀវទេសចរណ៍ដូចខាងក្រោម៖

ខេត្តកែបទទួលបានភ្ញៀវទេសចរណ៍ចំនួន ៩៩,២៧៩នាក់, ខេត្តស្វាយរៀង ៧៧,០៨៧នាក់, ខេត្តមណ្ឌលគិរី៥២,៧៩៣នាក់, ខេត្តកំពង់ស្ពឺ ៤៩,៤១៥នាក់, ខេត្តពោធិ៍សាត់ ៤៦,២៩១នាក់, ខេត្តតាកែវ ៣៣,៩៣៦នាក់, ខេត្តកោះកុង ៣១,៤១៨នាក់, ខេត្តកំពង់ឆ្នាំង ២២,៦៩៧នាក់, ខេត្តកណ្តាល ២១,៦៨៩នាក់, ខេត្តរតនគិរី ២១,០៦៧នាក់, ខេត្តស្ទឹងត្រែង ១៤,៥៦៦នាក់, ខេត្តព្រះវិហារ ១៣,៣៦៤នាក់, ខេត្តឧត្តរមានជ័យ ១២,៥៥២នាក់, ខេត្តបន្ទាយមានជ័យ ១២,០៣២នាក់, ខេត្តកំពង់ចាម ៩,៨៣៨នាក់, ខេត្តត្បូងឃ្មុំ ៧,១១៤នាក់, ខេត្តកំពង់ធំ ៦,៥៩២នាក់, ខេត្តក្រចេះ ៤,១៥១ និងខេត្តព្រៃវែង ២,៣៦៧នាក់។

ពិធីបុណ្យឆ្នាំនេះមិនត្រឹមតែបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ បើធៀបនឹងឆ្នាំ២០២៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]