រយៈពេល៧ខែ ក្នុងឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង $៣០០លាន ពីការនាំចេញអង្ករជាង ៤០ម៉ឺនតោន

ក្នុងរយៈពេល៧ខែ ពោលចាប់ពីខែមករា ដល់ខែកក្កដា នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៤២០.៥៧២តោន បើគិតជាទឹកប្រាក់​បានចំនួន ៣០៩,២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ពីសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។

ប្រភពដដែល បានឱ្យដឹងថា កម្ពុជាបាននាំចេញអង្ករបានចំនួន ៤២០.៥៧២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ២០០.៧៧២តោន គិតជាទឹកប្រាក់ចំនួន ១៥៦,៩២​ លានដុល្លារ។

ជាមួយគ្នានេះ ក៏នាំចេញអង្ករទៅកាន់ប្រទេសចិន ​និងហុងកុង មានចំនួន ១០៥.៦២១តោន គិតជាទឹកប្រាក់ចំនួន ៦២,១៣លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេស បានបរិមាណចំនួន  ៥៧. ១៧៩តោន​ គិតជាទឹកប្រាក់ចំនួន ៤០,១៤លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀត រួមមាន៖ អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៥៧.០០០ តោន គិតជាទឹកប្រាក់ចំនួន  ៥០,១៣លានដុល្លារ។

ចំពោះប្រភេទអង្ករ ដែលបាននាំចេញមានប្រភេទ អង្ករក្រអូបចំនួន ៧៧,៦៥%, ប្រភេទអង្ករសគ្រាប់វែង ១៥,៦១%, អង្ករចំហ៊ុយ ៣,២៧%, អង្ករសរីរាង្គចំនួន ២,៦១%  និងអង្ករផ្សេងៗចំនួន ០,៨៦% ។

ក្រៅពីនេះ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវសើមចំនួន ៣.៨៧៣.០៧៨តោន ដែលគិតជាទឹកប្រាក់បានប្រមាណ ៩១៤,២១លានដុល្លារ ផងដែរ។

គួររំលឹកថា  វិស័យស្រូវអង្ករកម្ពុជា បានដើរតួនាទីជាសសរស្តម្ភមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់វិស័យសន្តិសុខស្បៀង និងសេដ្ឋកិច្ច ខណៈកាលពីឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជា រកចំណូលបានជិត ២ពាន់លានដុល្លារ ពីវិស័យដ៏សំខាន់មួយនេះ។ (អានបន្ថែម)

ដោយសារកម្ពុជាបន្តពង្រីកការនាំចេញអង្កររបស់ខ្លួន វាបានពង្រឹងជំហររបស់ខ្លួនជាតួអង្គសំខាន់ក្នុងទីផ្សារអង្ករពិភពលោក ដោយត្រួសត្រាយផ្លូវសម្រាប់កំណើន និងការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្មនាពេលអនាគត។

ប្រភព៖សហព័ន្ធស្រូវអង្ករកម្ពុជា

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៩ខែឆ្នាំ២០២៥៖ ការវិនិយោគបរទេសនៅកម្ពុជាមានទ្រព្យសកម្មជាង ១៧៦ទ្រីលានរៀល

ធនាគារជាតិនៃកម្ពុជារាយការណ៍ពីការកើនឡើង ៧% នៃទ្រព្យសកម្ម […]

កម្ពុជា និងធនាគារពិភពលោក ដាក់ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានក្នុងទំហំ $២៦០លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ភាពជាដៃគូមានគោលបំណងពន្លឿនកំណើន និងការអភិវឌ្ឍរបស់ប្រទេសក […]

កត្តាធំ៣ IMF បន្ទាបការ​ព្យាករ​អត្រា​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦ មក​នៅត្រឹម​​ ៤,០%

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានបន្ទាប​​ការ​ព្យាករ​ […]

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ មកសិក្សាពីសក្ដានុពល និងឱកាសវិនិយោគនៅកម្ពុជា

វិនិយោគិនចិនមកពីសហគ្រាសចំនួន ២១ បានមកសិក្សាស្វែងយល់ពីសក […]

១០ខែ ឆ្នាំនេះ កម្ពុជាពង្រីកទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិបានជាង ៥២ពាន់លានដុល្លារ

គិតត្រឹមរយៈពេល១០ខែ  ពោលចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ២០២៥ […]