រយៈពេល ៤ខែ ក្រុមហ៊ុនប្រមូលសំរាមនៅពោធិ៍សាត់ ច្នៃសំរាមទៅជាជីសរីរាង្គបាន ៤៥០តោន ខណៈ១ឆ្នាំកម្ពុជាបង្កើតសំរាមជិត ៤លានតោន

ក្រុមហ៊ុន សេវ ឌឹ ឡាហ្វស៍ (ខេមបូឌា) (Save the Lives (Cambodia) Co Ltd) ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង នៅខេត្តពោធិ៍សាត់ បានកែច្នៃកាកសំណល់ និងសំរាម ទៅជាជីសរីរាង្គធម្មជាតិ ។

លោក ស៊ី ឡែន​ ប្រធានក្រុមហ៊ុន បានឱ្យដឹង ក្រុមហ៊ុន ទទួលបានសិទ្ធិលើការសំអាត ការប្រមូល ដឹកជញ្ជូន និងរក្សាទុកសំណល់រឹង ចាប់ពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៤ នៅតាមសង្កាត់ទាំង៧ ក្នុងក្រុងពោធិ៍សាត់ និងបានចាប់ផ្តើមផលិតជីសរីរាង្គ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។

លោកបន្តថា ការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងពោធិ៍សាត់ យកទៅផលិតជាជីសរីរាង្គធម្មជាតិ «សុវណ្ណភូមិ» បានចំនួន ៤៥០តោន ក្នុងរយៈពេល៤ខែកន្លងមកនេះ ។

លោក អះអាងថា ផលិតផលជីសរីរាង្គធម្មជាតិ ផ្តល់ផលប្រយោជន៍ជួយង្កើនគុណភាពដីកសិកម្ម និងឲ្យដំណាំនិងរុក្ខជាតិគ្រប់ប្រភេទដូចជា ស្រូវ បន្លែ ដើមផ្កា នឹងរុក្ខជាតិហូបផ្លែលូតលាស់ល្អ និងទទួលបានទិន្នផលល្អ។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានដឹកនាំប្រតិភូមន្រ្តីក្រសួងបរិស្ថាន ចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មក្រុមហ៊ុនខាងលើ កាលពីពេលថ្មីៗនេះ។​

ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះអាជីវកម្មបៃតង ដែលបានចូលរួមមិនត្រឹមតែដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប៉ុន្តែបានជួយកាត់បន្ថយសំរាមលើទីលាន តាមរយៈការកែច្នៃសំរាម ទៅជារបស់ប្រើប្រាស់ឡើងវិញ និងជួយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ឯកឧត្តម បន្តថា៖ “ការកែច្នៃកាកសំណល់ និងសំរាមដែលបានប្រើរួច ធ្វើជារបស់ប្រើប្រាស់ឡើងវិញ ដូចជាជីសរីរាង្គនេះជាដើម គឺជាការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយនិរន្តរភាពឆ្ពោះទៅអនាគតបៃតងរបស់កម្ពុជា”។

បើតាមការបញ្ជាក់របស់ឯកឧត្តមអនុរដ្ឋលេខាធិការ ក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង១ម៉ឺននតោនក្នុងមួយថ្ងៃ។

ដោយឡែក នៅរាជធានីភ្នំពេញសំរាម ដែលបង្កើតឡើងមានប្រមាណចន្លោះពី ចំនួន៣០០០ តោន ទៅ៥ពាន់តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៦០% សំណល់ថង់ប្លាសស្ទិក មានប្រមាណ ២០% និងលើសពីនេះគឺជាសំណល់ផ្សេងៗ ដូចជាកៅស៊ូ ក្រដាស កំណាត់ឈើជាដើម។ មកដល់ថ្ងៃនេះ សំរាមសំណល់រឹង ប្រមូល និងដឹកជញ្ជូនបានចំនួនជាង ៥,៥០០ តោន ក្នុងនោះសំរាមដែលត្រូវបានញែកយកមកប្រើប្រាស់ និងកែច្នៃបានចំនួនជាង ៥៥១ តោន និងលក់ជាអេតចាយបានចំនួន ៨៨ តោន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]