រយៈពេល ៦ខែ រដ្ឋចុះវាស់ដីបានជាង ២០ម៉ឺនក្បាលដី នៅក្នុងខេត្តកំពង់ឆ្នាំ ព្រះវិហារ និងឧត្តរមានជ័យ

ក្រោយពីក្រុមអន្តរាគមន៍ បានចុះវាស់វែងចាប់ពីខែមិថុនា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ ២០២៤ ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅខេត្តចំនួន៣ គឺខេត្តកំពង់ឆ្នាំង ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ សម្រេចបានជាង២០ម៉ឺនក្បាលដី។

នេះបើតាមកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមការងារអន្តរាគមន៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះជួយវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងភូមិសាស្ត្រខេត្តចំនួន ៥ រួមមាន៖ កំពង់ឆ្នាំង ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង និងខេត្តត្បូងឃ្មុំ កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ថ្លែងក្នុងកិច្ចប្រជុំ រដ្ឋលេខាធិកាក្រសួងរៀបចំដែនដី លោក ឈឿន ប៊ុណ្ណារ័ត្ន បានឱ្យដឹងថា គិតចាប់ពីខែ មិថុនា ដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារអន្តរាគមន៍ បានចុះវាស់វែងនៅខេត្តទាំង៣ សម្រេចបាន ប្រមាណ ២០៧.៥០០ ក្បាលដី ក្នុងនោះមាន៖ ខេត្តកំពង់ឆ្នាំងមានប្រមាណ ១៧០.០០០ ក្បាលដី ,ខេត្តព្រះវិហារ មានប្រមាណ ១៩.៥០០ ក្បាលដី ,ខេត្តឧត្តរមានជ័យមានប្រមាណ ១៨.០០០ ក្បាលដី។

សម្រាប់ទិសដៅផែនការបន្ត មន្ទីររៀបចំដែនដី និងក្រុមអន្តរាគមន៍ គ្រោងនឹងបញ្ចប់ការវាស់វែងនៅក្នុងខេត្តទាំង៣នេះ យ៉ាងយូរត្រឹមដើមឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការចេញបណ្ណជូនប្រជាពលរដ្ឋ។ ដោយឡែកខេត្តត្បូងឃ្មុំ និងខេត្តស្ទឹងត្រែង ក្រុមអន្តរាគមន៍ត្រៀមសហការណ៍ជាមួយរដ្ឋបាលខេត្ត និងមន្ទីរ ដើម្បីចាត់កម្លាំង និងម៉ាស៊ីនចុះជួយវាស់វែងបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ដែរថា កម្ពុជាបានចុះបញ្ជីក្បាលដីឯកជនជាង ៧,៧លានក្បាលដី ហើយមកដល់ថ្ងៃនេះ ក្រសួងរៀបចំដែនដី បានចេញប័ណ្ណកម្មសិទ្ធិបាន ៧លានក្បាលដី និងបានស្ទង់ដីថ្មីចំនួន ៣លានក្បាលដី។ក្រសួងក៏មានគោលដៅបញ្ចប់ការចុះបញ្ជីដីធ្លីទាំងអស់នៅឆ្នាំ២០២៥ សំដៅដោះស្រាយវិវាទដីធ្លីទាំងអស់ និងពង្រឹងសិទ្ធិ និងការគ្រប់គ្រងដីធ្លី៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]