រាជរដ្ឋាភិបាលសម្រេចយកសណ្ឋាគារ The Great Duke ធ្វើជាមន្ទីរពេទ្យថែទាំអ្នកជំងឺ COVID-19

សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារលំដាប់ផ្កាយ៥ អ៊ិនធើខន) បានក្លាយជា មន្ទីរពេទ្យ ពិនិត្យ និងព្យាបាលជំងឺ កូវីត១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២០ នេះ។

ការប្រែក្លាយ សណ្ឋាគារចំកណ្ដាលទីក្រុងភ្នំពេញ អោយទៅជាមន្ទីរពេទ្យ សម្រាប់ការព្យាបាលជំងឺឆ្លង កូវីត១៩ ជាការសម្រេចពីរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល បានសហការណ៍ជាមួយឯកឧត្តមអភិបាល រាជធានីភ្នំពេញ ។

ការរៀបចំអោយមាន មន្ទីរពេទ្យសម្រាប់ការព្យាបាល តែ ជំងឺឆ្លងថ្មីមួយនេះ ក្នុងគោលបំណងបង្ការការឆ្លងជាយថាហេតុ ព្រមទាំងធ្វើយ៉ាងណាអោយមានការការពារ និង ព្យាបាលយ៉ាងមានប្រសិទ្ធភាព ។

នៅក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងសុខាភិបាលក៏បានអំពាវនាវឱ្យ សាធារណជនរក្សាភាពនឹងនរក្នុងចិត្ត កុំមានភ័យខ្លាច និងជឿទុកចិត្តលើវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី ១៧ មិនា ឆ្នាំ ២០២០ នេះ អ្នកកើតជំងឺកូវីត១៩នៅក្នុងប្រទេសកម្ពុជា កើនដល់ ២៤នាក់ហើយ ។

- Video Advertisement -