រោងចក្រច្នៃគ្រាប់ និងសំបកស្វាយចន្ទីដ៏ធំនៅកំពង់ធំ សម្ពោធបើកដំណើរការជាផ្លូវការហើយ

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម និងឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបង្កើតឱ្យមានរោងចក្រកែច្នៃស្វាយចន្ទី ដែលមានសមត្ថភាពកែច្នៃស្វាយចន្ទីបាន ១.៥០០តោនក្នុង១ឆ្នាំ ខណៈឯកឧត្តម ចាត់ទុកថា រោងចក្រនេះ គឺជាសមិទ្ធផលកើតឡើងដោយមានកិច្ចសហការល្អ មានការគាំទ្រពីស្ថាប័នរដ្ឋ និងវិស័យឯកជន។

បន្ថែមពីនេះ ឯកឧត្តមថា កម្ពុជាមានដំណាំសក្តានុពលជាច្រើន ដែលក្នុងនោះស្វាយចន្ទី គឺជាដំណាំកសិ-ឧស្សាហកម្មមួយ ដែលមានសក្តានុពលទាំងការដាំដុះ កែច្នៃ និងនាំចេញ។ ជាក់ស្តែង បើតាមអង្គការ FAO បានបញ្ជាក់ថា ការដាំដុះស្វាយចន្ទីនៅកម្ពុជាមានកំណើនប្រមាណ ១៣២% ចាប់ពីឆ្នាំ២០១៨-២០២៣ ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅសម្រេចបានប្រមាណ ៦២ម៉ឺនតោន កាលពីឆ្នាំ២០២៣ ដោយឈរនៅលេខរៀងទី៣។

សូមបញ្ជាក់ដែរថា រោងចក្រ​នេះ​ ត្រូវ​បានវិនិយោគ​ដោយក្រុមហ៊ុន​ MIRARTH Green Tech ក្រោមជំនួយបច្ចេកទេសពីក្រុមហ៊ុន TOP Planning Japan និង JICA។ កម្ពុជា-ជប៉ុន រំពឹងថា រោងចក្រនេះ​នឹង​ជំរុញការ​នាំចេញស្វាយចន្ទីកែច្នៃរួច​ទៅកាន់ទីផ្សារ​ក្រៅប្រទេស​បាន​កាន់​តែច្រើន​ បង្កើន​តម្លៃបន្ថែម បង្កើតការងារ​ និងលើក​កម្ពស់​ការ​ធ្វើពិពិធកម្ម​សេដ្ឋកិច្ច ក្នុងគោល​ដៅ ប្រែក្លាយកម្ពុជា​ទៅ​ជា​ប្រទេស​ផលិត​ និងផ្គត់ផ្គង់​ស្វាយចន្ទី​ដល់​ទីផ្សារ​ក្នុងស្រុក​តំបន់​​និងពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]