រោងចក្រទឹកស្អាតបាក់ខែង តម្លៃជាង ២រយលានដុល្លារ ចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៩

ភ្នំពេញ៖ បន្ទាប់ពីការសាងសង់រោងចក្រប្រ​ព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី២​ដោយជោគជ័យ និងដាក់សម្ពោធ​ឲ្យប្រើប្រាស់កាលពីដើមខែ​មេ​សា​ ឆ្នាំ២០១៧ ​កន្លង​ទៅ​ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានប្រកាសគម្រោងសាងសង់រោងចក្រផលិត​ទឹកស្អាតថ្មីមួយទៀតស្ថិតនៅសង្កាត់បាក់ខែង ​ដោយគ្រោងនឹង​ចំណាយទឹកប្រាក់ប្រមាណជាង​ ២២០​លានដុល្លារអាមេរិក​​។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋាករ​ទឹកស្វយ័តក្រុងភ្នំពេញ​កាលពីដើមខែ​វិច្ឆកានេះ​ បានឲ្យដឹងថា គម្រោងសាងសង់រោង​ចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ​ស្ថិត​ក្នុង​សង្កាត់បាក់ខែង នឹងចាប់ផ្តើមសាងសង់នៅខែ មេសា ឆ្នាំ២០១៩។​ ដំណើរ​ការ​សាង់សង់រោងចក្រទឹកស្អាតដ៏ធំមួយនេះនឹងប្រើរយៈពេល​ ៣ឆ្នាំ​ និង ៩ខែ។

សេចក្តីប្រកាសដដែលនេះ​បានបង្ហាញឲ្យដឹង​ដែរថា​​ ការសិក្សាពីលទ្ធភាពក្នុង​ការសាងសង់នឹងត្រូវបញ្ចប់នៅខែធ្នូ​ ឆ្នាំ២០១៧ ខណៈដែលការប្រកាសជ្រើសរើសបុរេលក្ខណៈសម្បត្តិ អ្នកម៉ៅការសាងសង់នឹង​ចាប់ផ្តើមនៅខែ​ មករា ឆ្នាំ២០១៨ ហើយនឹងត្រូវបញ្ចប់ការកសាងឯកសារ​ដេញថ្លៃជាលក្ខណៈអន្តរជាតិនៃអ្នកម៉ៅការសាងសង់នៅខែមីនា ក្នុងឆ្នាំដដែល។ ពោលការបិទឯកសារដេញថ្លៃនេះ នឹងត្រូវប្រើរយៈពេលបីខែបន្ទាប់ពីការប្រកាសជ្រើសរើស។​​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]