ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចុះកិច្ចសន្យាសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី១ ដែលមានសមត្ថភាពផលិត ១៩៥ ០០០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ ជាមួយក្រុមហ៊ុនសាងសង់មកពីប្រទេសបារាំង។
យោងតាមព័ត៌មានពីរដ្ឋាករស្វយ័តក្រុងភ្នំពេញ ពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់នេះ ធ្វើឡើងកាល ពីថ្ងៃទី១៤ ខែវិច្ឆិកា ហើយក្រុមហ៊ុន Vinci Construction Grands Projects ជាអ្នកសាងសង់ ដែលគ្រោងប្រើរយៈពេល ៣៦ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយការសាងសង់នឹងចាប់ផ្តើមនឹងចាប់ផ្តើមអនុវត្តនៅចុង ខែវិច្ឆិការនេះ។
ទឹកប្រាក់ប្រើសម្រាប់គម្រោងជំហានទី១ មានចំនួន ១៥៦លានដុល្លារ ដែលជាកម្ចីហិរញ្ញប្បទានបន្តពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការគាំទ្រពីដៃគូអភិវឌ្ឍន៍ចំនួនពីរគឺ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ និងធនាគារវិនិយោគអឺរ៉ុប សរុបចំនួន ១៣៦លានដុល្លារ និង២០លានដុល្លារផ្សេងទៀត ជាថវិកា បដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
យោងតាមការព្យាករណ៍របស់រដ្ឋាករទឹកក្រុងភ្នំពេញ តម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ នឹងមានរហូតដល់ ជាង៩០០ពាន់ម៉ែត្រគូបក្នុង១ថ្ងៃ គិតត្រឹម ឆ្នាំ២០២៥ និងជាង១លានម៉ែត្រគូបក្នុង១ថ្ងៃត្រឹមឆ្នាំ២០៣០ សម្រាប់ បម្រើសេចក្តីត្រូវការទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាខែង ជាគម្រោងទីទី៤ របស់រដ្ឋាករទឹកក្រុងភ្នំពេញ ក្រោយការដាក់ឲ្យដំណើរការ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនិរោធជំហានទី១នៅឆ្នាំ២០១៣ និងជំហានទី២នៅឆ្នាំ២០១៧ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមុននៅឆ្នាំ២០១៩៕