ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត “ម្លេច” មានតម្លៃប្រមាណ ១០,៦៦០ពាន់លានរៀល ស្មើនឹង ២,៦៦៥ លានដុល្លារអាមេរិក ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ថិតនៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។
រោងចក្រប្រព្រឹត្តកម្ម និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាតនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។
រោងចក្រនេះ មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលអាចឲ្យមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងពលតូចថ្មើរជើងលេខ៣១ និងប្រជាជនក្នុងតំបន់ជុំវិញ ប្រើប្រាស់ទឹកស្អាតបាននេះបានយ៉ាងងាយស្រួល។