រោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃ ២១លានដុល្លារ នឹងបង្ហាញខ្លួនក្នុងខេត្តពោធិ៍សាត់

រោងចក្រផលិតរថយន្តម៉ាកល្បី Ford តម្លៃជាង ២១ លានដុល្លារ នឹងបង្ហាញខ្លួននៅលើទឹកដីខេត្តពោធិ៍សាត់ឆាប់ៗនេះ ខណៈភាគីរដ្ឋ និងឯកជនបានសម្រេចព្រមព្រៀងគ្នារួចរាល់ហើយលើការវិនិយោគដ៏ធំនេះ។

នេះបើយោងតាមកិច្ចប្រជុំ កាលពីថ្ងៃទី១៤ ខែកញ្ញា រវាងអភិបាលខេត្តពោធិ៍សាត់ គណៈកម្មការអន្តរក្រសួង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា និងតំណាងក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO., LTD ដែលជាម្ចាស់ទុនវិនិយោគម្រោងនេះ។

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន បានឱ្យដឹងថា រោងចក្រផលិតរថយន្ត Ford នេះ នឹងត្រូវសាងសង់ឡើងនៅលើដីដែលមានទំហំប្រមាណជាង ៤ ហិកតា ស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានចម្ងាយពីភ្នំពេញ១៥៩គីឡូម៉ែត។

រោងចក្រនេះ នឹងផ្គុំ និងតម្លើងរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយជាជំហានដំបូង ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD នឹងនិយោគ ២១លានដុល្លារអាមេរិក។

ក្នុងជំហាននេះ ក្រុមហ៊ុន គ្រោងនឹងតម្លើងរថយន្តចំនួនសរុប ៤៥០០គ្រឿង នៅក្នុងឆ្នាំទី ១ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជាតែមួយប៉ុណ្ណោះ។

ប្រភពដដែលបញ្ជាក់ថា រោងចក្រនេះ នឹងជួយបង្កើតការងារដល់ទៅប្រមាណ ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]