វិនិយោគិនវៀតណាមប្រមាណ ១៥០ក្រុមហ៊ុន បង្ហាញបំណងចង់វិនិយោគនៅកម្ពុជា

វិនិយោគិនរបស់វៀតណាម ដែលតំណាងឱ្យប្រមាណជា ១៥០ក្រុមហ៊ុន បានបង្ហាញពីបំណងចង់វិនិយោគនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។

នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ថ្លែងក្នុងជំនួបជាមួយឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទ្វេភាគី រវាងប្រទេសទាំងពីរ នៅដើមឆ្នាំ២០២៥នេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលបានបំពេញផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយវៀតណាម គឺជាប្រទេសធំទី២ ដែលកម្ពុជាបាននាំទំនិញចូលប្រទេសវៀតណាម។

ឯកឧត្តមបន្ថែមថា ក្នុងឆ្នាំនេះ ឯកឧត្តមមានជំនួបជាមួយអ្នកវិនិយោគិនវៀតណាម ក្នុងវេទិកាធុរកិច្ចដែលមានក្រុមហ៊ុនចូលរួមប្រមាណ១៥០ ដែលសុទ្ធសឹងជាក្រុមហ៊ុនមានបំណងចង់វិនិយោគនៅកម្ពុជា។ ក្នុងវេទិកានេះ ឯកឧត្តម ក៏បានផ្សព្វផ្សាយពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងកៀរគរក្រុមហ៊ុនទាំងនោះ ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។

ជាការឆ្លើយតប ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានថ្លែងអរគុណឯកអគ្គរដ្ឋទូតវៀតណាម ដែលមានបំណងជំរុញកៀរគរអ្នកវិនិយោគវៀតណាមមកកម្ពុជាបន្ថែមទៀត ខណៈឯកឧត្តមថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីសម្រួល និងទាក់ទាញវិនិយោគិនពីគ្រប់មជ្ឈដ្ឋានមកកម្ពុជា។ ឯកឧត្តម ក៏បានស្នើវៀតណាម ជួយផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាលើជំនាញផែនការ និងស្ថិតិផងដែរ។

តាមរយៈជំនួបនោះដែរ កម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តលើកកម្ពស់និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

គួររំលឹកថា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគមកពីសាធារណរដ្ឋសង្គមនិយមវៀតណាមបានជាប់លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១,០៨ភាគរយ នៃទុនវិនិយោគសរុបនៅកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលបន្តលើកទឹកចិត្តពិសេសដល់ខេត្តព្រះសីហនុ លើគម្រោងវិនិយោគជិត ៨ពាន់លានដុល្លារ

រដ្ឋាភិបាលបានបន្តលើកទឹកចិត្តជាពិសេសដល់ខេត្តព្រះសីហនុ សម […]

កម្ពុជា-អាមេរិក បើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកឱកាសវិនិយោគ និងពង្រឹងសេដ្ឋកិច្ចជាតិ

ក្នុងបេសកកម្មពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងស […]

រោងចក្រកែច្នៃគ្រាប់ជ័រ និងសម្ភារវេចខ្ចប់ខេត្តព្រះសីហនុ តម្លៃជាង ៥0ម៉ឺនដុល្លារ នឹងដំណើរការឆាប់ៗនេះ

គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រាប់ជ័រ និងសម្ភារវេចខ្ច […]

កម្ពុជាបន្តទទួលបានគម្រោងថ្មីចំនួន ១៣ ក្រោមទុនវិនិយោគប្រមាណ $៣២៣លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងចំនួន ១៣ បង្កើ […]

បារាំងផ្តួចផ្តើមរៀបចំឧទ្យានទេសចរណ៍ដ៏ធំពុំធ្លាប់មាននៅប្រទេសកម្ពុជា

ក្រុមហ៊ុន ARGUENDO Film ដែលជាក្រុមហ៊ុនវិនិយោគរបស់បារាំង […]

ខេត្តចំនួន ៥ ទទួលបានគម្រោងថ្មី ក្រោមទុនវិនិយោគ $១១១ លានដុល្លារ

រាជរដ្ឋាភិបាលកម្ពុជាបានបន្តពិនិត្យពិភាក្សាលើសំណើសុំចុះប […]