វៀតណាមប្រកាសសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីមិត្តភាពដ៏រឹងមាំ និងស្អិតល្មួត

វៀតណាម បានបង្ហាញនូវគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីបង្ហាញពីការដឹងគុណទៅវិញទៅមក និងដើម្បីបង្ហាញដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យដឹងកាន់តែច្បាស់អំពីទំនាក់ទំនងដ៏រឹងមាំ និងស្អិតល្មួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។

ការបង្ហាញពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នាយឧត្ដមសេនីយ៍ ហ្វៀន តិន គឿង (Nguyen Tan Cuong) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបខាងលើ ឯកឧត្ដម ជា ធារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានរំលេចអំពីគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងសារមន្ទីរមួយនៅប្រទេសវៀតណាម ដើម្បីចង់បង្ហាញទៅដល់សាធារណៈមតិជាតិ និងអន្ដរជាតិឱ្យកាន់តែយល់ច្បាស់ និងស៊ីជម្រៅអំពីទំនាក់ទំនងដ៏ស្អិតរមួតរវាងកម្ពុជា-វៀតណាមនៅគ្រប់កាលៈទេសៈ។ ជាពិសេស ក្នុងវិស័យកងទ័ពរវាងប្រទេសទាំងពីរ ដែលបានងើបរួមគ្នាតវ៉ា និងរើសបម្រាស់ខ្លួនចេញពីអាណានិគមន៍នាពេលកន្លងមក។

ឯកឧត្ដម បានបន្តថា សម្តេចតេជោបានឆ្លើយតបដោយសម្ដែងនូវការពេញចិត្ដចំពោះគម្រោងសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅប្រទសវៀតណាមនេះ បន្ទាប់ពីកម្ពុជាបានកសាងស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសរបស់ខ្លួនរួចហើយ។

ឯកឧត្ដម បានលើកឡើងនូវប្រសាសន៍សម្តេចតេជោថា ការសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេច ដែលបានស្នើចាប់តាំងពីឆ្នាំ២០២០មកម្លេះ ដើម្បីធ្វើយ៉ាងណាឱ្យមានស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនៅក្នុងប្រទេសវៀតណាមផងដែរ។

បើតាមការបញ្ជាក់របស់សម្ដេចតេជោ ការជំរុញសាងសង់ស្ដូបមិត្ដភាពកម្ពុជា-វៀតណាមនេះ ដើម្បីឆ្លុះបញ្ចាំង និងបង្ហាញ​ពីការដឹងគុណគ្នាក្នុងការជួយគ្នាទៅវិញទៅមក ។

ការសាងសង់ស្តូបមិត្តភាពកម្ពុជា-វៀតណាម មិនត្រឹមតែបង្ហាញពីការអបអរសាទរប្រវត្តិសាស្ត្ររួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដែលកំពុងបន្តរវាងប្រជាជាតិទាំងពីរ ជាពិសេសលើវិស័យការពារជាតិ និងស្ថិរភាពក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពមើលឃើញនៃទំនាក់ទំនងមិត្តភាព ជំរុញអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេសទាំងពីរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]