វៀតណាមពង្រីកទីផ្សាររថយន្ត ដោយចំណាយ $៤០០លាន បង្កើតរោងចក្រនៅឥណ្ឌា និងឥណ្ឌូនេស៊ី

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កំពុងត្រៀមលក្ខណៈសម្រាប់ការពង្រីកទីផ្សារដ៏ធំ ដោយមានផែនការបង្កើតរោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ការផ្លាស់ប្តូរដ៏មានមហិច្ឆតានេះ ត្រូវបានគាំទ្រដោយការបញ្ចូលដើមទុនដែលបានគ្រោងទុកចំនួន ១,២ពាន់លានដុល្លារ ពីស្ថាបនិករបស់ខ្លួន និងអ្នកវិនិយោគផ្សេងទៀត។ ដោយទើបតែនឹងបានចុះបញ្ជីថ្មីៗនៅ Nasdaq ក្រុមហ៊ុន​ VinFast ស្រមៃថានឹងចូលទីផ្សារចំនួន៥០ នៅទូទាំងពិភពលោកត្រឹមចុងឆ្នាំ ២០២៤ នេះបើយោងតាមសារព័ត៌មាន Asia Nikkei ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។

ការចុះបញ្ជីមូលបត្រចុងក្រោយបំផុតរបស់ក្រុមហ៊ុន ទទួលបានផលចំណេញច្រើន ដែលបណ្តាលឱ្យមានការសន្សំទុនបានចំនួន ៤០០លានដុល្លារ។ មូលនិធិដ៏ច្រើននេះ បានគ្រប់ល្មមនឹងត្រូវយកមកទ្រទ្រង់ដល់ការសាងសង់រោងចក្រផលិតថ្មីចំនួនពីរនៅឥណ្ឌានិងឥណ្ឌូនេស៊ីនេះ។

សេចក្តីថ្លែងការណ៍របស់ VinFast ពន្យល់ថា “ការសន្សំទុនបានទាំងនេះ នឹងប្រើប្រាស់ក្នុងការសាងសង់រោងចក្រ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ និងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេទីបីនៅលើពិភពលោក” ។ គម្រោងរោងចក្រទាំងនេះ បង្ហាញពីចេតនារបស់ VinFast ក្នុងការដឹកជញ្ជូនគ្រឿងបង្គុំ ពីទីក្រុង Hai Phong ប្រទេសវៀតណាម សម្រាប់ដំឡើងទាំងនៅក្នុងប្រទេសឥណ្ឌា និងឥណ្ឌូនេស៊ី។ ក្រុមហ៊ុនមានគោលបំណងសម្រេចបាននូវសមត្ថភាពផលិត EV ប្រចាំឆ្នាំចំនួន ៥0.000 គ្រឿងក្នុងមួយកន្លែង ដោយការផលិតគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២៦។

នៅក្នុងត្រីមាសទី ៣ ក្រុមហ៊ុន VinFast បានរាយការណ៍ពីការលក់រថយន្តប្រភេទ EV បានចំនួន ១០.០២៧ គ្រឿង ដែលជាការកើនឡើងតិចតួចពីចំនួន ៩.៥៣៥ គ្រឿងដែលបានលក់នៅក្នុងត្រីមាសទីពីរ។ គួរកត់សម្គាល់ថាផ្នែកសំខាន់នៃការលក់ទាំងនេះត្រូវបានផ្គត់ផ្គង់ទៅឱ្យក្រុមហ៊ុនតាក់ស៊ីរបស់ស្ថាបនិក Pham Nhat Vuong។

នៅក្នុងខែឧសភា VinFast បានធ្វើសេចក្តីប្រកាសដ៏សំខាន់មួយថា ខ្លួននឹងណែនាំរថយន្ត EV ថ្មី ចូលទៅក្នុងទីផ្សារ នៅទូទាំងអាស៊ីអាគ្នេយ៍ អឺរ៉ុប និងកាណាដា។ នៅឆ្នាំនេះ ក្រុមហ៊ុនបានបញ្ចូលឈ្មោះរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រ ថាជាក្រុមហ៊ុនវៀតណាមដំបូងគេដែលនាំចេញយានជំនិះទៅកាន់សហរដ្ឋអាមេរិក ទោះជាយ៉ាងណាក៏ដោយ រថយន្តទាំងនេះបានជួបប្រទះការរិះគន់នៅក្នុងឧស្សាហកម្មនេះ ជាពិសេសទាក់ទងអំពីការព្រួយបារម្ភអំពីសុវត្ថិភាព។ ទន្ទឹមនឹងរថយន្ត EV របស់ខ្លួន VinFast ក៏ផលិតម៉ូតូអគ្គិសនី និងរថយន្តក្រុងផងដែរ នៅក្នុងប្រទេសវៀតណាម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]