សន្និសីទ COP29៖ បង្ហាញពីរបៀបដែលឌីជីថលភ្លោះជួយពង្រឹងហេដ្ឋារចនាសម្ព័ន្ធទប់ទល់នឹងគ្រោះធម្មជាតិ

ដោយ Chris Noon

អង្គការសហប្រជាជាតិបានកំណត់ការប្រែប្រួលអាកាសធាតុជាចម្បងគឺ វិបត្តិទឹក ដែលជាបុព្វហេតុនៃជំនន់ ឬភាពរីកស្ងួតនៅកន្លែងខុសគ្នា និងនៅពេលខុសៗគ្នា។ នៅរដ្ឋធានី Valencia ប្រទេសអេស្ប៉ាញ គឺជាឧទាហរណ៍ចុងក្រោយបង្អស់។ ប៉ុន្មានសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏សាហាវបានបោកបក់បំផ្លាញស្ពាន និងអគារ អ្នកស្ម័គ្រចិត្តរាប់ម៉ឺននាក់បានជីកបោសសម្អាតទីក្រុង និងយកភក់ល្បាប់រាប់តោនចេញពីផ្លូវ។

ការប្រឈមទាក់ទងបញ្ហាទឹកនេះ បានវាយប្រហារតាមរបៀបផ្សេងៗគ្នា៖ ដូចជាភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅសមុទ្រមេឌីទែរ៉ាណេ ឬគ្រោះរាំងស្ងួតយូរដូចជានៅអាមេរិកខាងជើង និងអាស៊ីកណ្តាល។ ការសិក្សាជាច្រើនបានព្រមានថា នៅពេលដែលអាកាសធាតុរបស់ផែនដីប្រែប្រួល ឧប្បត្តិហេតុអាកាសធាតុធ្ងន់ធ្ងរនឹងក្លាយទៅជាមេរៀនសម្រាប់ជីវិត សូមអានបន្ថែម អំពីការជួបប្រទះភាពផុយស្រួយនៃហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងឧប្បត្តិហេតុទឹកជំនន់បំផ្លិចបំផ្លាញនៅ Asheville រដ្ឋ North Carolina ។)

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយនៅក្នុងសុន្ទរកថាដ៏របស់លោកទៅកាន់មេដឹកនាំពិភពលោកនៅឯសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) លើកទី 29 នៅរដ្ឋធានី Baku នៃប្រទេស Azerbaijani កាលពីថ្ងៃទី 12 ខែវិច្ឆិកា ថា “សេដ្ឋកិច្ចសាកលនឹងប្រឈមភាពវឹកវរ លុះត្រាតែការបំភាយឧស្ម័នផ្ទះកញ្ចក់ធ្លាក់ចុះ និងការសម្របខ្លួនខ្លាំង”។

លោក Rodrigo Fernandes បានយល់ពីចំណុចនេះយ៉ាងច្បាស់ ក្នុងនាមជានាយកនៃ Empowering Sustainable Development Goals (ES(D)G) នៅ Bentley Systems ដែលជាក្រុមហ៊ុននាំមុខគេក្នុងឆាកអន្តរជាតិនៃសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ ខណៈពេលដែលគាត់កំពុងនៅទីក្រុងបាគូជាមួយសហការីរបស់គាត់។ គាត់បានលើកឡើងថា ដំណោះស្រាយឌីជីថលទំនើប រួមជាមួយ AI និងកម្មវិធីឌីជីថលភ្លោះ—ដែលបង្ហាញពីម៉ូដែលនិម្មិតនៃសំណង់ផ្លូវ ស្ពាន និងទ្រព្យសម្បត្តិក្នុងពិភពពិតផ្សេងទៀត—អាចជួយបង្ហាញ “ភស្តុតាងនៃអាកាសធាតុ” ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធនានារបស់ពិភពលោក។ គាត់បានបន្ថែមថា “ក្នុងករណីជាច្រើន ម្ចាស់ហេដ្ឋារចនាសម្ព័ន្ធមានទិន្នន័យច្រើនអំពីទ្រព្យសម្បត្តិរបស់ពួកគេ ប៉ុន្តែវាត្រូវបានលាក់ទុក នេះមានន័យថាពួកគេមិនអាចទាញយកព័ត៌មាន ឬទិន្នន័យ និងទទួលបានការយល់ដឹងបន្ថែមដែលគេត្រូវការនោះទេ” ។

លោក Fernandes បានផ្តល់អនុសាសន៍ថា ជាមួយការបង្កើតយុទ្ធសាស្រ្តឌីជីថលដ៏រឹងមាំសម្រាប់ប្រព័ន្ធទឹក និងថាមពល រដ្ឋាភិបាល ឬម្ចាស់ហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ ត្រូវតែស្វែងយល់ និងទទួលយកទិន្នន័យ ecosystem បើកចំហ និងវិធីសាស្រ្តសហការក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណត់ពីភាពធន់នៃសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ ដោយសារតែសក្តានុពលរបស់វាក្នុងការកំណត់បរិមាណ វាស់វែង និងធ្វើសកម្មភាពកាន់តែប្រសើរឡើងលើការប្រែប្រួលអាកាសធាតុ យើងក៏ត្រូវទទួលយកយន្តការប្រកបដោយនិរន្តរភាព និងផ្តល់សិទ្ធិអំណាចតាមរយៈវិធីសាស្រ្តជំរុញវិភាគទិន្នន័យទាំងនេះយកមកប្រើប្រាស់សម្រាប់ការសម្រេចចិត្តនៅពេលអនាគត។ (ថ្មីៗនេះ Bentley បានចាប់ផ្តើមសមត្ថភាពវិភាគកាបូនសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ សូមអានបន្ថែម )

ការដោះស្រាយបញ្ហាប្រឈមនៃការសម្របខ្លួនក្នុងប្រទេសកំពុងអភិវឌ្ឍន៍នឹងតម្រូវឱ្យមានការវិនិយោគបុរេសកម្មជិត 360 ប៊ីលានដុល្លារក្នុងមួយឆ្នាំសម្រាប់រយៈពេលមួយទសវត្សរ៍នេះ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិ។ លោក Fernandes បាននិយាយថា ការវិនិយោគភាគច្រើននឹងផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់របស់ពិភពលោក។ លោកប៉ាន់ប្រមាណថាប្រហែល 85% ទៅ 95% នៃហេដ្ឋារចនាសម្ព័ន្ធរបស់យើងដែលមានស្រាប់នាពេលបច្ចុប្បន្ននេះនឹងមានអាយុកាលត្រឹម ឆ្នាំ 2050។ “ប្រសិនបើអ្នកចង់ពង្រីកអាយុកាលរបស់វា បង្កើនប្រសិទ្ធភាពរបស់វា និងធានាថាវាធន់នឹងអាកាសធាតុ អ្នកនឹងបន្ថែមសមត្ថភាពក្នុងការជួសជុល ត្រួតពិនិត្យ តាមដាន និងត្រូវដឹងពីសារព្រមានស្តីពីកំហូចតាមពេលវេលាជាក់ស្តែង។ “យើងអាចធ្វើវាបានជាមួយនឹងបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ… ប៉ុន្តែយើងត្រូវតែគិតឱ្យធំ សិក្សាបញ្ហាតូចៗឱ្យច្បាស់លាស់ និងក្នុងល្បឿនមួយដ៏លឿន”។

ខាងក្រោមនេះគឺជាគម្រោងមួយចំនួនដែលបង្ហាញនៅក្នុងសកម្មភាពបច្ចេកវិទ្យារបស់ Bentley និងសក្តានុពលរបស់វាក្នុងការជួយសម្រួលដល់ការចាប់យកបច្ចេកវិទ្យាថ្មី។

គម្រោងការពារតាមច្រាំងទន្លេ/សមុទ្រ

នៅទីក្រុងញូវយ៉ក នៅតំបន់នៃស្ពានសសរពីរ គឺជាសង្កាត់ដ៏អ៊ូអរមួយនៅមាត់ទន្លេ Manhattan ដែលចាប់ផ្តើមពីក្រោមស្ពាន Brooklyn ហើយបញ្ចប់នៅភាគខាងត្បូងនៃ Corlears Hook ។ (នេះក៏ជាកន្លែងដែលតួឯក និងអ្នកនិទានរឿង Moby Dick ចាប់ផ្តើមដំណើរកម្សាន្តដែលមិនអាចបំភ្លេចបានរបស់ពួកគាត់។) តាមប្រវត្តិសាស្ត្រ ភូមិក្នុងសង្កាត់នេះជាផ្ទះរបស់ជនអន្តោប្រវេសន៍អៀរឡង់ អ៊ីតាលី ព័រតូរីកា និងចិន។ តំបន់នេះក៏ស្ថិតនៅតាមដងទន្លេ East River ដែលងាយរងគ្រោះដោយឥទ្ធិពលព្យុះក្នុងរយៈពេល 100 ឆ្នាំចុងក្រោយនេះ ដែលវាបានជន់លិចសង្កាត់ និងបង្កគ្រោះថ្នាក់ដល់អ្នកស្រុក។

ដើម្បីការពារតំបន់នេះ ទីក្រុងញូវយ៉កផ្តួចផ្តើមបង្កើតគម្រោង Brooklyn Bridge-Montgomery Coastal Resilience (BBMCR)។ គម្រោងនេះគឺជាផ្នែកមួយនៃសំណើរបស់ក្រុមហ៊ុន Big U ដែលស្វែងរកការសាងសង់ប្រព័ន្ធការពារប្រវែង 10 ម៉ាយជុំវិញជ្រោយ Manhattan។ BBMCR គឺពឹងផ្អែកលើជញ្ជាំងទប់ទឹកជំនន់ និងរបាំងការពារពិសេសដែលលាក់ទុកនៅតាមផ្លូវដើរ និងបត់ឡើងនៅពេលទឹកជំនន់វាយប្រហារ។ ការរចនារបាំងនៅក្នុងទីក្រុងដ៏មមាញឹកមិនមែនជាកិច្ចការងាយស្រួលនោះទេ។

នាយកដ្ឋានរចនាប្លង់ និងសាងសង់ក្រុងញ៉ូយ៉ក បានអនុញ្ញាតឱ្យក្រុមហ៊ុនវិស្វកម្ម Greenman-Pedersen Inc. (GPI) ជំរុញប្រសិទ្ធភាពដំណើរការសាងសង់។ វិស្វកររបស់ GPI បានប្រើកម្មវិធី Bentley ដើម្បីបង្កើតគំរូឌីជីថល ដោយកែលម្អកិច្ចសហការ កែសម្រួលផែនការ និងការសាងសង់ ហើយថែមទាំងកាត់បន្ថយកម្រិតកាបូនសរុបចេញពីរបាំងបេតុងជាអតិបរមា។ លោក Fernandes បាននិយាយថា “តាមទស្សនៈនៃភាពជាអ្នកដឹកនាំ អ្នកត្រូវមានចក្ខុវិស័យអំពីអ្វីដែលអ្នកចង់សម្រេចបាន និងយុទ្ធសាស្ត្រឌីជីថល”។ “ហើយដើម្បីធានាបាននូវកិច្ចសហការគ្នាល្អ អ្នកត្រូវការអន្តរប្រតិបត្តិការរវាងទិន្នន័យ និងប្រព័ន្ធ។”

ស្ពានឆ្លងមុខទឹកជំនន់

នៅភាគខាងត្បូងសហរដ្ឋអាមេរិក ទឹកជំនន់មិនធ្លាប់មានជាប្រវត្តិសាស្ត្របានហូរកាត់ភាគខាងកើតរដ្ឋ Kentucky ក្នុងឆ្នាំ 2022 ដោយបានឆក់យកជីវិតមនុស្សជាង 40 នាក់ និងបំផ្លិចបំផ្លាញផ្ទះសម្បែង ផ្លូវថ្នល់ និងស្ពាន។ រដ្ឋបានប្រឈមមុខនឹងកិច្ចការដ៏គួរឲ្យបារម្ភក្នុងការស្ដារឡើងវិញ។ សម្រាប់មនុស្សជាច្រើនដែលមានផ្ទះនៅក្នុងជ្រលងភ្នំតូចចង្អៀត និងជម្រាលភ្នំក្នុងតំបន់ តែងតែចាត់ទុកស្ពានគ្រាន់តែជាផ្លូវសម្រាប់ឆ្លងទៅពិភពខាងក្រៅប៉ុណ្ណោះ ។

ការស្តារឡើងវិញត្រូវបានដាក់ចេញសកម្មភាពជាបន្ទាន់ ដោយគំនិតផ្តួចផ្តើម Bridging Kentucky របស់គណៈរដ្ឋមន្ត្រីដឹកជញ្ជូនរដ្ឋ Kentucky។ កម្មវិធីនេះបានចាប់ផ្តើមនៅឆ្នាំ 2018 និងគាំទ្រដោយរដ្ឋបាលផ្លូវហាយវេសហព័ន្ធ ដើម្បីស្វែងរកការជួសជុលស្ពានចាស់ជាងមួយពាន់កន្លែងនៅទូទាំងរដ្ឋ។ ដោយប្រើវិធីបុរាណ គំនិតផ្តួចផ្តើមនេះត្រូវចំណាយពេលរាប់ឆ្នាំ និងថវិកាអស់ជាង ៧០០ លានដុល្លារ។ ផ្ទុយទៅវិញ ក្រុមហ៊ុនវិស្វកម្ម Qk4 បានងាកទៅរកបច្ចេកវិទ្យាទំនើប – ដោយប្រើយន្តហោះដ្រូនតាមរយៈការកាមេរ៉ាស្គេនឡាស៊ែរ 3D និងកម្មវិធីរបស់ Bentley – ដើម្បីបង្កើតស្ពានឌីជីថលភ្លោះ។ ការចម្លងឌីជីថលលម្អិតទាំងនេះបានអនុញ្ញាតឱ្យវិស្វករ និងក្រុមអ្នកសាងសង់បង្កើនល្បឿនក្នុងការរចនាប្លង់ និងកែលម្អផែនការ កាត់បន្ថយការចំណាយជិតពាក់កណ្តាល និងកាត់បន្ថយពេលវេលាចុះសិក្សាវាស់វែងបានដល់ទៅ 90%។

ប្រសិទ្ធភាពនេះបានបង្ហាញពីភាពសំខាន់បន្ទាប់ពីទឹកជំនន់ក្នុងឆ្នាំ 2022។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ស្ពានដែលរងការខូចខាតជាង 50 ត្រូវបានជំនួស និងស្ដារឡើងវិញដើម្បីតភ្ជាប់ទៅកាន់សហគមន៍ជនបទ។ ទន្ទឹមនឹងការសន្សំសំចៃ គំនិតផ្តួចផ្តើមនេះបានជួយបើកផ្លូវចរាចរឡើងវិញលឿនជាងមុន ដោយសារស្ពានត្រូវបានធ្វើឱ្យកាន់តែរឹងមាំសម្រាប់រថយន្តក្រុង ជំនួយសង្គ្រោះបន្ទាន់ និងអ្នកធ្វើដំណើរ – ធានាមិនត្រឹមតែការស្តារឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពធន់ទៀតផង។

ប្រើដៃដើម្បីបាចទឹក

នៅក្នុងប្រទេសចិន វាមិនអាចខ្វះបាននូវច្រកទ្វារបូមទឹកថ្មីមួយដែលស្ថិតនៅចំណុចប្រសព្វនៃច្រកទន្លេ Xinchuansha និងមាត់ទន្លេ Yangtze ដ៏ធំដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុងសៀងហៃ។ គ្រឿងបរិក្ខារនេះ មានសមត្ថភាពផ្លាស់ទីទឹកបាន 90 ម៉ែត្រគូបក្នុងមួយវិនាទី មានរចនាហ្វាសាទផ្នែកខាងមុខតាមសម័យទំនើប ជាមួយដូមប្លែកៗពីគ្នា ដែលទ្រដោយសសរជន្ទល់បេតុង ជាស្ថានីយបូមទឹកថ្មីជំនួសឱ្យការប្រើដៃដើម្បីបាចទឹកបញ្ចូលស្រែ។ វិស្វករបានប្រើប្រាស់កម្មវិធី Bentley ដើម្បីរចនា និងសាងសង់មជ្ឈមណ្ឌលបូមទឹកថ្មីរបស់រោងចក្រ ដែលរួមមានស្ថានីយបូមទឹកពីរច្រកទ្វារ និងគម្រោងកែលម្អទន្លេចំណុចប្រសប់ពហុមុខ។ កម្មវិធីបានជួយពួកគេភ្ជាប់ទិន្នន័យរបស់គម្រោង បង្កើតគំរូ 3D នៃការរចនាដ៏ស្មុគស្មាញ និងអនុញ្ញាតឱ្យអ្នកចូលរួម និងអ្នកពាក់ព័ន្ធទាំងអស់ធ្វើការសហការគ្នាលើផ្នែកផ្សេងៗនៃគម្រោងក្នុងពេលតែមួយ។ បន្ទាប់មក ពួកគេបានបញ្ចូលគំរូរចនាទៅក្នុងគំរូការដ្ឋានសាងសង់ ដោយធានាថាការសាងសង់នឹងដំណើរការដោយរលូន។ គំរូនេះបានអនុញ្ញាតឱ្យពួកគេអាចតាមដានគម្រោង និងតំបន់ជុំវិញពីពេលចាប់ផ្តើមរហូតដល់បញ្ចប់។ បច្ចេកវិទ្យានេះបានអនុញ្ញាតឱ្យក្រុមហ៊ុន Shanghai Water Engineering ដោះស្រាយការប៉ះទង្គិចនៃដំណើរការសាងសង់មួយចំនួន កាត់បន្ថយកំហុសការងារ កាត់បន្ថយការចំណាយ និងពេលវេលាសាងសង់។

ខ្សែបណ្តាញចរន្តតង់ស្យុងខ្ពស់

នៅរដូវក្តៅឆ្នាំ 2022 ចំកណ្តាលនៃទឹកដីសហរដ្ឋអាមេរិក ខ្សែបណ្តាញផ្គត់ផ្គង់ Evergy បានប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលដែលអនុវត្តការថែទាំជាប្រចាំ អ្នកបច្ចេកទេសបានរកឃើញថាបង្គោលភ្លើងបញ្ជូនតង់ស្យុងខ្ពស់មួយនៅក្នុងរដ្ឋ Missouri បានរងការខូចខាតដោយទឹកជំនន់ ដែលជាប៉មដែកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ថាមពលដល់មន្ទីរពេទ្យក្នុងស្រុកមួយផងដែរ។

ដើម្បីពិនិត្យកំហូច និងកំណត់វិធីថែទាំ និងជួសជុល វិស្វករនៅរដ្ឋ Kentucky Evergy បានសម្រេចចិត្តយកយន្តហោះដ្រូនជាយានដោយបំពាក់កាមេរ៉ា បានហោះក្បែរប៉មដែក និងបានចាប់យករូបភាពជិតៗរាប់ពាន់នៃប៉ម។ បន្ទាប់មកវិស្វករបានប្រើកម្មវិធី Bentley ដើម្បីវិភាគរូបភាពស៊ីជម្រៅ និងបង្កើតជាឌីជីថលភ្លោះនៃប៉មដែលរងការខូចខាត។ លោក Fernandes បាននិយាយថា “ឌីជីថលភ្លោះអាចជួយរៀបចំផែនការ រៀបចំកាលវិភាគ និងសហការផ្លាស់ប្តូរព័ត៌មាន ដើម្បីបង្កើនសុវត្ថិភាព និងធានាថា យើងអាចកាត់បន្ថយធនធាន មិនថាជាលុយ មនុស្ស ពេលវេលា ឬកាបូនិក”។ “ក្នុងករណីនេះ យើងបានកាត់បន្ថយតម្រូវការកម្លាំងមនុស្សរាប់សិបនាក់ឡើងទៅលើខ្សែពួរដើម្បីពិនិត្យ។” Evergy បានកាត់បន្ថយជាច្រើនសប្តាហ៍នៃការសិក្សាវាស់ស្ទង់ដោយប្រុងប្រយ័ត្ន និងជៀសវាងការកាត់ផ្តាច់ភ្លើងរយៈពេលយូរ ដោយធានានូវថាមពលដែលមិនមានការរំខានដល់មន្ទីរពេទ្យក្នុងតំបន់ និងធ្វើឱ្យរចនាសម្ព័ន្ធមានស្ថិរភាពពេញលេញក្នុងរយៈពេលពីរខែ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]