សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន

កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D

រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍

ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ  2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។

រូបថត៖ Bentley Systems៖ ឧទាហរណ៍នៃសមត្ថភាពវិភាគកាបូនរបស់ Bentley អំពីការមើលឃើញកាបូនបង្កប់ក្នុងការរចនាព្រលានយន្តហោះ

កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។

លោកស្រី Savina Carluccio នាយកប្រតិបត្តិនៃសម្ព័ន្ធអន្តរជាតិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនិរន្តរភាព (ICSI) បានបន្ថែមថា “រវាងពេលនេះ និងឆ្នាំ 2050 កាបូនដែលភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មី ត្រូវបានគេព្យាករណ៍ថានឹងទទួលខុសត្រូវចំពោះពាក់កណ្តាលនៃកាបូនឌីអុកស៊ីតរបស់ពិភពលោកដែលបានបំភាយ សូម្បីតែមុនពេលហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រើប្រាស់ក៏ដោយ”។ “ដោយសារការរួមចំណែកយ៉ាងសំខាន់របស់ខ្លួនចំពោះការបំភាយឧស្ម័នជាសកល វិស័យនេះត្រូវតែធ្វើសកម្មភាពជាបន្ទាន់ដើម្បីកាត់បន្ថយកាបូនដែលបានបង្កប់ក្នុងកម្រិតមួយដែលអាចវាស់វែងបាន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយការបំភាយកាបូន (decarbonization) និងការប្រែប្រួលអាកាសធាតុ – ពីការបង្កើនលទ្ធភាពតភ្ជាប់ ទៅជាកិច្ចសហប្រតិបត្តិការបង្កើនតម្លៃក្នុងការប្រើប្រាស់បចេ្ចកវិទ្យាឌីជីថលថ្មីដែលបើកផ្លូវឱ្យយើងមានជម្រើស និងការប្រើប្រាស់សម្ភារៈជំនួសដែលមានប្រសិទ្ធភាពចំពោះការកាត់បន្ថយកាបូននៅក្នុងការរចនាគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley រួមបញ្ចូលគ្នាយ៉ាងរលូននូវទិន្នន័យក្នុងការរចនាប្លង់របស់អ្នកប្រើប្រាស់ជាមួយនឹងឧបករណ៍វាយតម្លៃកាបូនដែលបានជ្រើសរើស។ នេះអនុញ្ញាតឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធអាចភ្ជាប់ទិន្នន័យវិភាគកាបូនដោយផ្ទាល់ទៅនឹងជម្រើសនៃការរចនារបស់ពួកគេ និងមើលឃើញពីផលប៉ះពាល់ទាំងនោះ ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងស្វាហាប់ក្នុងការរចនាឡើងវិញ។

លោក Chris Bradshaw ប្រធានផ្នែកនិរន្តរភាពនៃក្រុមហ៊ុន Bentley Systems បាននិយាយថា “ការវាយតម្លៃកាបូនគួរតែជាការអនុវត្តស្តង់ដារសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសកល ប៉ុន្តែការបង្កើតរបាយការណ៍វាយតម្លៃកាបូនគឺមិនងាយស្រួលនោះទេ”។ “ការប្រើប្រាស់សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ជួយបំប្លែងកិច្ចការដ៏ធុញទ្រាន់នៃការរាយការណ៍កាបូនទៅជាដំណើរការស្វ័យប្រវត្តិដោយរលូន និងផ្តល់ឱ្យអ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធមើលឃើញកាន់តែច្បាស់អំពីផលប៉ះពាល់បរិស្ថាន និងជួយពួកគេអាចរចនាសំណង់ហេដ្ឋារចនាសម្ព័ន្ធទាំងមូលប្រកបដោយនិរន្តរភាព លឿន និងងាយស្រួលជាងមុន។”

ជាទម្លាប់ ការផលិតរបាយការណ៍វិភាគកាបូនគឺចងក្រងដោយមនុស្សសុទ្ធសាធ ចំណាយពេលវេលា និងថវិកាអស់ច្រើន និងមានជំហានស្មុគស្មាញជាច្រើន ដូចជា៖ រៀបចំបញ្ចូលចងក្រងងទិន្នន័យ ការបកប្រែទិន្នន័យទៅជាការវាស់វែងកាបូន រហូតផលិតបានជារបាយការណ៍ចុងក្រោយ ហើយវាជាដំណើរការកាន់តែពិបាកសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធស្មុគ្រស្មាញធំៗ ដែលជាធម្មតាមានអ្នកពាក់ព័ន្ធចម្រុះនៃសំណុំទិន្នន័យ ទម្រង់ទិន្នន័យ និងសម្ភារៈសំណង់។

សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ជួយយកឈ្នះលើបញ្ហាប្រឈមទាំងនេះបានតាមរយៈ ៖

  • ការកំណត់បរិមាណសម្ភារៈដោយស្វ័យប្រវត្តិ៖ បញ្ចូលដោយស្វ័យប្រវត្តិ និងផ្គុំគម្រោង ហើយទិន្នន័យទ្រព្យសកម្ម ឯកសារ និងគំរូ—បង្កើតដោយកម្មវិធី Bentley និងដោយប្រភពផ្សេងទៀត—ចូលទៅក្នុងឌីជីថលភ្លោះ ក្លាយជាទិន្នន័យព័ត៌មានដែលអាចមើលឃើញដោយសាមញ្ញ និងតែមួយ។ តាមរយៈការដាក់ជាក្រុមដោយភាពឆ្លាតវៃនៃធាតុផ្សំតាមរយៈការរចនាទូទៅ និងការប្រើប្រាស់លំហូរការងាររួមបញ្ចូលគ្នា ហើយគណនាដោយស្វ័យប្រវត្តិនូវបរិមាណសម្ភារៈច្បាស់លាស់ និងបរិមាណដែលខ្វះចន្លោះចេញពីឯកសាររចនាប្លង់ ដោយលុបបំបាត់កំហុសពីការគណនាដោយប៉ាន់ស្មាន និងតារាងអ៊ិចសែលដែលហួសសម័យ។
  • ងាយស្រួលទាញយករបាយការណ៍បានគ្រប់ពេល៖ ជាមួយនឹងការចុចតែមួយដង បង្កើតបានគណនីកាបូនដែលមានភាពត្រឹមត្រូវខ្ពស់ក្នុងរយៈពេលត្រឹមប៉ុន្មាននាទីប៉ុណ្ណោះតាមរយៈការរួមបញ្ចូលជាមួយការគណនា និងការវាយតម្លៃកាបូនដែលបានជ្រើសរើសបានដោយអ្នកប្រើប្រាស់។ ដោយសារទិន្នន័យទាំងអស់ត្រូវបានរក្សាទុកជាថាមវន្ត អ្នកប្រើប្រាស់អាចកែតម្រូវការជ្រើសរើសសម្ភារៈតាមរយៈអាយុកាលនៃប្លង់ដែលបានរចនា និងបង្កើតដំណើរការងាយស្រួល ដែលអាចធ្វើម្តងហើយម្តងទៀតបាន មិនប៉ះពាលដល់ការងារដែលរចនាហើយ។
  • ការមើលឃើញរូបភាព 3D ក្នុងមាតិកា៖ ពេលប្រើប្រាស់កញ្ចប់សូហ្វវែរនេះ គេនឹងអាចមើលឃើញទិន្នន័យកាបូនដែលបានបញ្ចូលដោយរូបភាពសាមញ្ញតាមរយៈផែនទីរលកកម្តៅក្នុងគំរូឌីជីថលភ្លោះ 3D ដោយផ្ទាល់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងយល់ពីការរចនាប្រកបដោយនិរន្តរភាព និងជម្រើសសម្ភារៈយកទៅប្រើក្នុងការសាងសង់ ត្រឹមរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះដើម្បីបង្កើតការរចនាដែលមានគុណភាពខ្ពស់នៅទូទាំងដំណាក់កាលរចនាប្លង់ និងដំណាក់កាលសាងសង់។

WSP ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងការប្រឹក្សាយោបល់អំពីផលប៉ះពាល់បរិស្ថាន និងនិរន្តរភាព បាននឹងកំពុងប្រើប្រាស់សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley តាមរយៈកម្មវិធី Early Access Program ដែលបានចាប់ផ្តើមកាលពីឆ្នាំមុន។

លោក Kelvin Saldanha នាយករង WSP បាននិយាយថា “កាលពីមុន មានបញ្ហាប្រឈមជាច្រើននៅពេលបង្កើតរបាយការណ៍កាបូនសម្រាប់គម្រោងដែលបានស្នើឡើង។ ជាឧទាហរណ៍ វិធីសាស្រ្តដ៏ធំទូលាយមិនជាក់លាក់ត្រូវបានប្រើដើម្បីគណនាកាបូន ដែលធ្វើឱ្យដំណើរការមានអារម្មណ៍ថាមិនច្បាស់លាស់។ លើសពីនេះ ដំណើរការនេះត្រូវចំណាយពេលច្រើន ដោយសារវាតម្រូវឱ្យបកប្រែរាល់ព័ត៌មានលម្អិតទៅជាការវាយតម្លៃកាបូនពេញលេញ។ ជាមួយនឹងសមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ក្រុមអ្នករចនារបស់យើងមានតម្លាភាពកាន់តែប្រសើរឡើងក្នុងការគណនា វិភាគ និងរាយការណ៍ពីផលប៉ះពាល់កាបូនដ៏មានអត្ថន័យនៅក្នុងការផ្លាស់ប្តូរការរចនាណាមួយ — ក្នុងពេលវេលាជាក់ស្តែងជាមួយនឹងការចុចប៊ូតុងមួយ ដែលបានកាត់បន្ថយរង្វិលជុំនៃមតិវាយតម្លៃត្រឡប់មកវិញបានយ៉ាងច្រើន ពីការរង់ចាំ រាប់ខែ រាប់សប្តាហ៍ មកត្រឹមរាប់ថ្ងៃប៉ុណ្ណោះ។”

លទ្ធភាពទទួលបានពីសូហ្វវែរ Bentley

សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley អាចរកបានភ្លាមៗសម្រាប់អ្នកប្រើប្រាស់ iTwin Experience ដោយមិនគិតថ្លៃបន្ថែម។ វាជាអាជ្ញាប័ណ្ណបន្ថែមចំពោះការគណនាវាយតម្លៃកាបូន (ឧ. EC3 ឬ One Click LCA) គឺមានស្រាប់នៅក្នុងកញ្ចប់កម្មវិធី ដែលអាចទទួលបានដោយអ្នកប្រើប្រាស់ពីអ្នកផ្គត់ផ្គង់សូហ្វវែរបន្តដោយផ្ទាល់។

រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
Bentley Press: Chris Phillips, PR@news.bentley.com
Bentley Investors: Eric Boyer, ir@bentley.com

អំពី Bentley Systems
ក្រុមហ៊ុន Bentley Systems (Nasdaq: BSY) គឺជា ក្រុមហ៊ុន សូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ។ យើងផ្តល់កម្មវិធីច្នៃប្រតិដ្ឋថ្មី ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក  ក្នុងគោលដៅទ្រទ្រង់ទាំងសេដ្ឋកិច្ចពិភពលោក និងបរិស្ថាន។ ដំណោះស្រាយផ្នែកកម្មវិធីសូហ្វវ៊ែរ ឈានមុខគេ របស់យើង ត្រូវបានប្រើប្រាស់ដោយអ្នកជំនាញ និងអង្គការគ្រប់ទំហំ សម្រាប់ការរចនា ការសាងសង់ និងប្រតិបត្តិការផ្លូវ និងស្ពាន ផ្លូវដែក និងការដឹកជញ្ជូន គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹក និងសំណល់រាវ ការងារសាធារណៈ និងឧបករណ៍ប្រើប្រាស់សម្រាប់ អគារ និងបរិវេណសាលា ការជីកយករ៉ែ និង គ្រឿងបរិក្ខារឧស្សាហកម្ម។ ក្រុមហ៊ុនយើងមានផ្តល់ជូនកម្មវិធីដូចជា iTwin Platform សម្រាប់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ រួមមាន កម្មវិធី MicroStation និង Bentley Open សម្រាប់ការបង្កើតគំរូ និងការធ្វើតេស្តសាក កម្មវិធី Seequent សម្រាប់ អ្នកជំនាញភូមិសាស្ត្រ និងកម្មវិធី Bentley Infrastructure Cloud គ្របដណ្តប់លើប្រព័ន្ធ ProjectWise សម្រាប់ការចែកចាយគម្រោង SYNCHRO សម្រាប់ការគ្រប់គ្រងសំណង់ និងកម្មវិធី AssetWise សម្រាប់ប្រតិបត្តិការទ្រព្យសកម្ម។ សហសេវិក ចំនួន ៥០០០នាក់របស់ក្រុមហ៊ុន Bentley Systems បង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ១ ពាន់លានដុល្លារ មកពី ១៩៤ ប្រទេស។ www.bentley.com

© 2024 Bentley Systems, Incorporated. Bentley, the Bentley logo, AssetWise, Bentley Infrastructure Cloud, Bentley Open, iTwin, MicroStation, ProjectWise, Seequent, and SYNCHRO are either registered or unregistered trademarks or service marks of Bentley Systems, Incorporated or one of its direct or indirect wholly owned subsidiaries.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Google និង Bentley រួមគ្នាបង្កើតប្រព័ន្ធ AI ដែលអាចស្កេនរកមើលគ្រោះធម្មជាតិជុំវិញពិភពលោកបាន

ក្រុមហ៊ុន Google និងដៃគូរបស់ខ្លួន កាលពីថ្មីៗនេះ បានបង្ហ […]

វិធីប្រើកម្មវិធី AssetWise របស់ Bentley ដើម្បីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធរោងចក្រ

រោងចក្រឧស្សាហកម្មជាច្រើនកំពុងប្រើប្រព័ន្ធគ្រប់គ្រងបែបសា […]

កិច្ចសម្ភាសន៍៖ នវានុវត្តន៍នៃការរួមបញ្ចូល AI និងនិរន្តរភាពឧស្សាហកម្មដឹកជញ្ជូនបៃតង

ទសវត្សរ៍ចុងក្រោយនេះ សកលលោកបានផ្តោតយ៉ាងខ្លាំងលើបច្ចេកវិទ […]

Bentley Systems បង្ហាញពីសមត្ថភាព AI ជំនួសការរចនាប្លង់សំណង់ស៊ីវិល

កម្មវិធីវិស្វកម្មសំណង់ស៊ីវិលដើរដោយ AI ដំបូងបំផុត បានផ្ត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេ […]