សមាគមអ្នកសាងសង់កម្ពុជា ចុះអនុស្សរណៈជាមួយក្រសួងការងារដើម្បីពង្រឹងធនធានមនុស្សនិងលើកស្ទួយវិស័យសំណង់កម្ពុជា

សមាគមអ្នកសាងសង់កម្ពុជា (CCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា ដើម្បីគំាទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងការបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដោយផ្តល់នូវជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ឱកាសពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីធានាថាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះ មានជំនាញពិតប្រាកដ អាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពរកប្រាក់ចំណូលបាន ព្រមទាំងជួយជំរុញឱ្យបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ ទទួលបានជំនាញកាន់តែប្រសើរ ទាន់សម័យកាល កាន់តែសមរម្យ និងរក្សាបានភាពប្រកួតប្រជែងរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន និងប្រទេសជាតិ។

ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រសួងការងារនឹងណែនាំដល់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈពាក់ព័ន្ធ ឱ្យចងក្រងបញ្ជីឈ្មោះសិស្ស ឬអ្នកហាត់ការដែលកំពុងចុះឈ្មោះចូលរៀនតាមមុខជំនាញ បញ្ជូនទៅសមាគម ដើម្បីឱ្យខាងសមាគមជួយផ្សព្វផ្សាយដល់សមាជិករបស់ខ្លួន និងទទួលយកសិស្ស ឬអ្នកហាត់ការទៅតាមតម្រូវការរបស់ខ្លួន។

ចំណែកឯខាងសមាគម នឹងដើរតួជាអ្នកសម្របសម្រួលជាមួយសមាជិករបស់ខ្លួនក្នុងការទទួលយកនិស្សិតតាមបញ្ជីដែលក្រសួងផ្តល់ឲ្យ ដើម្បីឲ្យនិស្សិត ឬអ្នកហាត់ការបានទៅធ្វើកម្មសិក្សានៅតាមរោងចក្រ សហគ្រាស ព្រះវិហារ និងក្រុមហ៊ុនដែលជាសមាជិកសមាគម។ លើសពីនេះ សមាគមក៏នឹងជំរុញឱ្យរោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលជាសមាជិកសមាគមបញ្ជូនកម្មកររបស់ខ្លួនទៅចូលរួមវគ្គបណ្តុះបណ្តាលជាមួយស្ថាប័នពាក់ព័ន្ធតាមកម្មវិធីរបស់ក្រសួង។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីតំណាងស្ថាប័នរដ្ឋ និងឯកជនប្រមាណ ១០០នាក់ ជាអាទិ៍រួមមាន៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) សមាគមអ្នកសាងសង់កម្ពុជា (CCA) និងសមាគមអ្នកអភិវឌ្ឍន៍គេហដ្ឋានកម្ពុជា (HDAC) និងសមាគមវិជ្ជាជីវៈផ្សេងទៀត សរុបចំនួន ១៨ ស្ថាប័ន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]