សមិទ្ធផលហេដ្ឋានរចនាសម្ព័ន្ធថ្មីមួយទៀតបានលេចមុខក្នុងខេត្តកំពង់ចាម

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមក្នុងខេត្តកំពង់ចាម។

ផ្លូវក្រាលក្រួសក្រហមខាងលើនេះមានប្រវែង ៣,៥៥គីឡូម៉ែត្រ ទំហំខ្នងលើ ៦ម៉ែត្រ មានបង្កប់លូប្រអប់ ១កន្លែង និងលូមូល ៥កន្លែង ឆ្លងកាត់ភូមិអង ភូមិគូ និងភូមិកោះតាភេម ក្នុងឃុំត្រពាំងព្រះ នៃស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជាការពិតណាស់ផ្លូវលំមួយនេះគឺសបញ្ជាក់អំពីសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ជូនហេដ្ឋានរចនាសម្ព័ន្ធល្អប្រសើរ សម្រាប់ការធ្វើដំណើរ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ «គម្រោងសាងសង់ផ្លូវលំនេះគឺស្របតាមគោលនយោបាយអភិវឌ្ឍន៍ភូមិ/ឃុំ របស់រាជរដ្ឋាភិបាល សំដៅចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។

ជាការកត់សម្គាល់ រាជរដ្ឋាភិបាលកម្ពុជា បានកសាងផ្លូវនៅតាមទីប្រជុំជន និងតាមតំបន់ដាច់ស្រយាលប្រមាណ ៤ម៉ឺនគីឡូម៉ែត្រ ផ្លូវជាតិ និងផ្លូវខេត្តសរុបជាង ២ម៉ឺនគីឡូម៉ែត្រ គ្រឹះស្ថានអប់រំជាតិ ១ម៉ឺនកន្លែង និងមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យបង្អែក បុស្តិ៍សុខភាព និងមណ្ឌលសុខភាព) សរុបជាង ២ពាន់កន្លែង។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលបានតភ្ជាប់អគ្គិសនី ទៅកាន់លំនៅដ្ឋានប្រជាពលរដ្ឋជាង ៨០ ភាគរយ នៃភូមិទាំងអស់ ទូទាំងប្រទេសកម្ពុជា។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]