ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
គម្រោងស្ពានអាកាសឫស្សីកែវ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅព្រឹកថ្ងៃទី ៣១ មករា នេះ ដើម្បីសម្រួល និងរំដោះការកកស្ទះចរាចរណ៍ដែលកំពុងមានកំណើនយ៉ាងឆាប់រហ័ស។
ពិធីបើកការដ្ឋានស្ពានអាកាសថ្មីនេះ ធ្វើឡើងនៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ស្ពានអាកាសថ្មីនេះ ស្ថិតត្រង់ចំណុចប្រសព្វរវាងផ្លូវជាតិលេខ៥ និងស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វារ។
ស្ពានអាកាសនេះមានបណ្តោយសរុបប្រវែង៤៨៣ ម៉ែត្រ និងមានទទឹង ១៥,៨ ម៉ែត្រ ដោយគ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩,៧ លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន OCIC ក្នុងរយៈពេលប្រមាណ១៥ខែ។
បច្ចុប្បន្ននេះទីក្រុងភ្នំពេញមានស្ពានអាកាសចំនួន ៥ រួចមកហើយ ដែលកំពុងដាក់ឱ្យប្រើប្រាស់ដូចជា ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា (តិចណូ) និង ស្ពានអាកាសផ្សារដីហ៊ុយ។
លើសពីនេះ ស្ពានអាកាសចោមចៅសម្រេចបាន៩០% ហើយ ដោយគ្រោងបញ្ចប់នៅខែមីនាឆ្នាំក្រោយ ខណៈរដ្ឋក៏ត្រៀមបើកការដ្ឋានស្ពានអាកាសស្តុបផ្សារស៊ិនជូរីផ្លាហ្សា នៅខែមីនាផងដែរ។ (អានបន្ថែម និងបន្ថែម)