សម្តេចតេជោព្រមានមិនអត់អោនចំពោះអ្នកមានអំណាចលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានមិនអត់អោនចំពោះអ្នកមានអំណាចណា ដែលលួចកាប់ទន្ទ្រានដីព្រៃខុសច្បាប់។ នេះបើតាមសារពិសេសរយៈពេលជាង ៤នាទី កាលពីយប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ បានលើកឡើងថា តាមការសង្កេត និងការទទួលបានព័ត៌មានជាបន្តបន្ទាប់ ដោយសារជិតបោះឆ្នោត មានជនខិលខូចមួយចំនួច បានលួចកាប់ទន្ទ្រានព្រៃឈើ និងដីរដ្ឋខុសច្បាប់។

សម្តេចតេជោ បានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ចាប់មេក្លោងទាំងអស់ យកមកផ្តន្ទាទោសតាមច្បាប់ ដោយមិនអាចលើកលែង ឬយោគយល់ដោយគ្រាន់តែសន្លឹកឆ្នោតសម្រាប់ជនខិលខូចប៉ុន្មាននាក់នោះទេ។

ក្នុងនោះ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអាជ្ញាធររាជធានី-ខេត្ត ត្រូវបញ្ចេញកម្លាំងជាបន្ទាន់ដោយមិនពន្យារពេល ដើម្បីរារាំងគ្រប់សកម្មភាពទាំងអស់ ដែលឆ្លៀតឱកាសដោយជនខិលខូច នៅពេលដែលរាជរដ្ឋាភិបាលកំពុងជាប់រវល់រៀបចំការងារបោះឆ្នោត ដោយមិនអាចឱ្យមានការទន្ទា្រនយកដីព្រៃរបស់រដ្ឋបានឡើយ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា អ្នកមានធនធាន ឬអ្នកមានអំណាច ដែលឈរពីក្រោយខ្នងនៃជនខិ​លខូច ឬប្រើប្រាស់ជនខិលខូចទាំងនេះ ដើម្បីកាប់ទន្រ្ទានយកដីព្រៃឈើ ត្រូវដកខ្លួនជាបន្ទាន់ ហើយប្រសិនបើស្រាវជ្រាវឃើ​ញថា មានការពាក់ព័ន្ធនឹងការកាប់ទន្ទ្រានខុសច្បាប់ នោះរាជរដ្ឋាភិបាល មិនលើកលែង និងអត់អោនឱ្យឡើយ​។

ជាចុងក្រោយ សម្តេចតេជោ បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងឡាយ សូមគោរពច្បាប់ និងកុំទន្ទ្រានដីរដ្ឋ ដែលជាសម្បត្តិរបស់ជាតិផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]