សម្តេចតេជោ ហ៊ុន សែនថានឹងយកពហុកីឡដ្ឋានតម្លៃ១៧០លានដុល្លារប្រើប្រាស់យកផលចំណេញបន្ថែម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា នឹងយកអគារពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជាចំណងដៃតម្លៃ១៧០លានដុល្លារអាមេរិកពីសាធារណរដ្ឋមានិតចិនប្រើប្រាស់ដើម្បីយកផលចំណេញបន្ថែមទៀត។

ពហុកីឡដ្ឋានជាតិមរតកតេជោគឺ ជាកីឡដ្ឋានដ៏ធំស្កឹមស្កៃលាតសន្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញដែលបច្ចុប្បន្ន កំពុងដំណើរការសាងសង់យ៉ាងស្វិតស្វាញ ដើម្បីត្រៀមប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ នៅឆ្នាំ២០២៣ខាងមុខនេះ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងពិធីចុះពិនិត្យការសាងសង់ដែលសម្រេចបានជាង៥០ភាគរយមកហើយនោះ សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី ២៩ ខែ កក្កដា បានបញ្ជាក់ថា បន្ទាប់ពីអគារនេះបញ្ចប់ការសាងសង់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ កម្ពុជានឹងត្រូវខិតខំធ្វើយ៉ាងម៉េច«យកអគារចិញ្ចឹមអគារ»។

តាមការបញ្ជាក់របស់សម្តេច ការយកអគារចិញ្ចឹមអគារគឺ មានន័យថា ប្រើប្រាស់អគារនេះដើម្បីឲ្យមានផលចំណេញដែលបានមកពីកំរៃពី សណ្ឋាគារ ហាងលក់ទំនិញ សំលៀកបំពាក់ កីឡា ឧបករណ៍សម្ភារកីឡាគ្រប់ប្រភេទ និងផលិតផលជាច្រើនទៀត។

តាមការបញ្ជាក់របស់សម្តេចដដែល ប្រាក់ចំណូលបានមកពីប្រភពខាងលើនេះ គឺអាចយកមកដើម្បីធ្វើការថែទាំអគារដែលអាចនឹងត្រូវចំណាយខ្ពស់ ជាពិសេស បញ្ហាអគ្គិសនីដោយសារនៅពេលអគារនេះកសាងរួច កន្លែងខ្លះត្រូវបញ្ឆេះម៉ាស៊ីនត្រជាក់ដើម្បីកុំឲ្យសម្ភារបរិក្ខារក្នុងអគារមានការខូចខាត។

គួររម្លឹកថា កីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃនេះ គឺជាចំណងដៃរបស់សាធារណរដ្ឋមានិតចិនជូនចំពោះកម្ពុជាតម្លៃ ១០៥០លានយេន ឬស្មើ ១៦០ ទៅ ១៧០ លានអាមេរិក ដោយកម្ពុជាមិនបានប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួននោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]