ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវឲ្យពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការសាងសង់គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលត្រូវបានពន្យារពេលក្រោយសិក្សាចប់តាំងពីឆ្នាំ២០១៧ ដោយសារតែផ្លូវមួយខ្សែនេះ ត្រូវចំណាយទឹកប្រាក់យ៉ាងច្រើនប្រមាណជា ៤ពាន់លានដុល្លារ។
ថ្លែងនៅក្នុងវេទិកា ស្តីពី ការវិនិយោគ និង ពាណិជ្ជកម្មរវាងកម្ពុជា និង វៀតណាមនៅទីក្រុងហាណូយ សម្ដេចបានជំរុញនិងស្នើឱ្យស្ថាប័នពាក់ព័ន្ធនៅកម្ពុជាទាំងអស់ឲ្យពន្លឿនគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងក្នុងគោលបំណងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានសរសេរនៅលើទំព័រហ៊្វេប៊ុកផ្លូវការថា៖«ស្នើឲ្យស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាពិនិត្យលទ្ធភាពជាក់ស្ដែង ដើម្បីសម្រួលពាណិជ្ជកម្ម និង ផ្នែកឡូជីស្ទីកនៅតាមជាយដែន និង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន»។
សម្តេចបានបន្តទៀតថា ក្រោយពេល បញ្ចប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ ដែលនឹងឆ្ពោះបន្តទៅដល់ទីក្រុងហូជីមិញវានឹងក្លាយជាចំណុចប្រសព្វគ្នានៅច្រកព្រំដែនអន្តរជាតិបាវិត ដែលជាចំណុចប្រមូលផ្ដុំដ៏សំខាន់មួយនៅក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។
បើយោងតាមការសិក្សារបស់ក្រសួងសាធារណការ និង ដឹកជញ្ជូន និង អង្គការជប៉ុន JICA ផ្លូវល្បឿនលឿនភ្នំពេញបាវិតប្រវែង ១៦០គីឡូម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ ៣,៨០០ លានដុល្លារ ច្រើនជាងផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុដែលមានប្រវែង ១៩០ គីឡូម៉ែត្រ តែចំណាយអស់តិចជាងនេះដល់ទៅជិតពាក់កណ្តាល។
ផ្លូវល្បឿនលឿនភ្នំពេញបាវិតត្បិតតែមានប្រវែងខ្លី តែត្រូវចំណាយថវិកាច្រើនដោយសារតែ ការសាងសង់ផ្លូវនេះគឺនឹងត្រូវឆ្លងកាត់តំបន់លិចទឹក ហើយតម្រូវឲ្យមានការសាងសង់ផ្លូវកាត់ទឹកប្រមាណ ៨០ គីឡូម៉ែត្រ៕ (អានបន្ថែម)
រូបភាពគោលដោយ ទំព័រហ្វ៊េសប៊ុក Samdech Hun Sen, Cambodian Prime Minister