ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។
រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវឌ្ឍន៍បារាំង French Development Agency ធនាគារ European Investment Bank និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហើយនឹងត្រូវអនុវត្តដោយក្រុមហ៊ុន Vinci Construction Grands Projects។
គម្រោងនេះ មានទីតាំងស្ថិតនៅសង្កាត់បាក់ខែង ចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានជ្រោយចង្វារ ដែលជាទីតាំងធំទូលាយ ងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ លើសពីនេះ គុណភាពទឹកទន្លេមេគង្គលើក៏មានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោមផងដែរ។
រោងចក្រនេះ ជាការសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា ដែលនឹងអនុវត្តជា ២ ជំហាន ដោយជំហានទី ១ នឹងអាចផលិតទឹកបានជិត ២០ម៉ឺនម៉ែត្រគូប/ថ្ងៃ ត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ដោយឡែកជំហានទី២ នឹងពង្រីកសមត្ថភាពផលិតដល់ទៅជិត ៤០ម៉ឺនម៉ែត្រគូប/ថ្ងៃ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា គម្រោងនេះត្រូវបានសិក្សាតាំងពីឆ្នាំ ២០១៧ មកម្លេះ ដោយដំណាក់កាលទី១ ត្រូវបានចុះហត្ថលេខាព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៩ ហើយដំណាក់កាលទី ២ ក៏ត្រូវបានប្រកាសតាំងពីដើមឆ្នាំ ២០២០។ (អានបន្ថែម និងបន្ថែម)
យ៉ាងណាមិញ ក្នុងថ្ងៃតែមួយនេះ សម្ដេចក៏បើកសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមនផងដែរ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងកាលពីខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។
រោងចក្រចម្ការមននេះ មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប/ថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។