សម្តេច ៖ កម្ពុជាគ្រោងសង់មន្ទីរព្យាបាលកូវីដធំទំនើបមួយ ជំនួសឱ្យទីតាំងបណ្ដោះអាសន្នបច្ចុប្បន្ន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាកម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដ៏ធំ និងទំនើបមួយ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក និងទីតាំងបណ្ដោះអាសន្នរបស់ឯកជននានា ដើម្បីយកទៅប្រើឱ្យត្រូវមុខងារវិញ។

ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម)

សម្តេចហ៊ុន សែន បានឱ្យដឹងថា កម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលកូវីដ១៩ មួយ ខ្នាតធំនៅភ្នំពេញឆាប់ៗនេះ ហើយមន្ទីពេទ្យថ្មីនេះនឹងបំពាក់ឧបករណ៍ទំនើបៗ ពិសេសអាចដាក់មនុស្សបានរាប់ម៉ឺននាក់ និងផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែផងដែរ។

ជាមួយគ្នានេះ សម្តេច ក៏បានបញ្ជាទៅឱ្យអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង រកទីតាំង និងពន្លឿនការងារសាងសងមន្ទីពេទ្យពេទ្យថ្មី ពោលគឺត្រូវសាងសង់រួច និងអាចផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក ដើម្បីទុកបម្រើដល់វិស័យកីឡាវិញ យ៉ាងយូរនៅឆ្នាំ ២០២២ ខាងមុខនេះ។

លើសពីនេះ សម្ដេចបញ្ជាក់ថា រដ្ឋាភិបាលនឹងប្រគល់កន្លែង ឬទីតាំងដែលរដ្ឋាភិបាលបានប្រើប្រាស់សម្រាប់ព្យាបាលកូវីដ-១៩កន្លងមក ដូចជា ទីតាំងរៀបអាពាហ៍ពិពាហ៍ ព្រីមៀរ សែន សុខ អគាររៀបអាពាហ៍ពិពាហ៍កោះពេជ្រ អគាររៀបរៀបអាពាហ៍ពិពាហ៍ ពិភពថ្មី ជាដើម ទៅឱ្យឯកជនវិញនៅចុងខែធ្នូ ឆ្នាំ២០២១នេះ។

នាឱកាសនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បញ្ជាក់ថា ក្រុមហ៊ុនស៊ីណូហ្វាមចិន កំពុងធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ដោយនៅឆ្នាំក្រោយពលរដ្ឋកម្ពុជា អាចនឹងប្រើប្រាស់វ៉ាក់សាំងផលិតនៅកម្ពុជាបានផងដែរ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]