សរុបទីតាំង សម្រាប់ព្យាបាលអ្នកដែលឆ្លងជំងី Covid 19 ទូទាំងប្រទេស

រដ្ឋបាលខេត្តក្រុងទូទាំងប្រទេសកម្ពុជា បានជ្រើសរើសយកទីតាំងតាមមូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ ១៩ តបបញ្ជារបស់សម្តេចតេជោ បានចេញបទបញ្ជា អោយរួមគ្នាប្រយុទ្ធប្រឆាំង និង ទប់ស្តាត់នេះ វីរ៉ុសនេះ។

បន្ទាប់ពីទទួលបាននូវបទបញ្ជានេះ អភិបាលរាជធានី-ខេត្តទាំង ២៥ បានចាប់ផ្តើមជ្រើសយកសណ្ឋាគារ និងសាលារៀន ព្រមទាំងមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួន សម្រាប់ធ្វើជាកន្លែងព្យាបាលជំងឺកូវីដ១៩នេះ។

បើគិតមកដល់ត្រឹមសប្ដាហ៍នេះ រដ្ឋបាលខេត្តក្រុង បានចុះពិនិត្យ និងជ្រើសរើសទីតាំង និងបានរៀបចំយ៉ាងរៀបរយ រួមមាន៖

• ខេត្តកំពង់ចាម៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន ៣ កន្លែង ក្នុងក្រុងកំពង់ចាម រួមមាន មន្ទីរពេទ្យខេត្តកំពង់ចាម សណ្ឋាគារមេគង្គ និង សាលាគរុកោសល្យភូមិភាគ ។

• ខេត្តព្រះសីហនុ៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន៣កន្លែង រួមមាន មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារឯករាជ្យ (សណ្ឋាគារ៧ជាន់) និង សណ្ឋាគារបឹងស៉ីជឺ ។

• ខេត្តព្រៃវែង៖ បានរៀបចំ អគារសណ្ឋាគារចុងប៉ម អគារផ្ទះសំណាក់គ្រូបង្រៀន អគារសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុនសែន ព្រៃវែងក្រុង សរុប ៣កន្លែង។

• ខេត្តប៉ៃលិន៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ រួមមាន សណ្ឋាគារប៉ៃលិន City ផ្ទះសំណាក់គ្រូបង្រៀន និង ផ្ទះសំណាក់ត្បូងទទឹម សរុប ៣កន្លែង។

• ខេត្តកំពង់ស្ពឺ៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ រួមមាន មន្ទីរពេទ្យខេត្ត វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែបរសេដ្ឋ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា-កូរ៉េ មានចំនួន១៥បន្ទប់ ស្មើ៧០គ្រែ សរុប៤កន្លែង។

• ខេត្តកែប៖ បានរៀបចំសណ្ឋាគារមួយកន្លែង ដោយមានប្រព័ន្ធទឹក ភ្លើង និងគ្រប់បន្ទប់មានបន្ទប់ទឹកគ្រប់ទាំងអស់ សរុប ១កន្លែង។

• ខេត្តបន្ទាយមានជ័យ៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ រួមមាន សណ្ឋាគារព្រះច័ន្ទ វិទ្យាល័យស្វាយចេក-ស្រុកស្វាយចេក វិទ្យាល័យជប់វ៉ារី-ស្រុកព្រះនេត្រព្រះ សរុប ៣កន្លែង។

• ខេត្តតាកែវ៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ រួមមាន៖ សណ្ឋាគារ 7days Inn អគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ សរុប ២កន្លែង ។

• ខេត្តត្បូងឃ្មុំ៖ មាន ០៤ទីតាំង រួមមាន មន្ទីរពេទ្យបង្អែកពញាក្រែក មន្ទីរពេទ្យបង្អែកមេមត់ មន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ សណ្ឋាគារឆៃណាមេមត់ ។

• ខេត្តស្ទឹងត្រែង៖ បានរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ រួមមាន ផ្ទះសំណាក់ ១កន្លែង បន្ទប់បម្រុងនៅមន្ទីពេទ្យបង្អែកខេត្ត អន្តេវាសិកដ្ឋានគរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិ
ភាគ សរុប ៣កន្លែង។

• រាជធានីភ្នំពេញ៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ ចំនួន ០៤កន្លែង រួមមាន សណ្ឋាគារ Great Duk (អតីតសណ្ឋាគារអាំងទែកុងតឺណង់តាល់) មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យចាក់អង្រែក្រោម ខណ្ឌមានជ័យ មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យយោធា១៧៩។

• ខេត្តស្វាយរៀង៖ បានរៀបចំកន្លែងត្រៀមព្យាបាល ចំនួន០៤កន្លែង រួមមាន ទីតាំងនៅតាមមន្ទីរពេទ្យ៖ មន្ទីរពេទ្យបង្អែកស្វាយជ្រំ និងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល សណ្ឋាគារវៃគោ និងផ្ទះសំណាក់ស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ។

• ខេត្តកំពង់ឆ្នាំង៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ ចំនួន០៤ទីតាំង មន្ទីរពេទ្យបង្អែកចំនួន២៥គ្រែ សាលាបឋមគំរូក្រុងកំពង់ឆ្នាំង វិទ្យាល័យសម្តេច ហ៊ុន សែន កំពង់ត្រឡាច វិទ្យាល័យ សម្តេច ហ៊ុន សែន បរិបូរណ៌ ។

• ខេត្តកំពត៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ៧ទីតាំង
– មន្ទីរពេទ្យបង្អែកទាំង៥ ទូទាំងខេត្តមានចំនួនសរុប ៧៥បន្ទប់
– មន្ទីរពេទ្យបង្អែកខេត្តកំពត ២០បន្ទប់
– មន្ទីរពេទ្យបង្អែកស្រុកអង្គរជ័យ ២០បន្ទប់
– មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ១០បន្ទប់
– មន្ទីរពេទ្យបង្អែកស្រុកឈូក ០៥បន្ទប់
– មន្ទីរពេទ្យបង្អែកប៊ុនរ៉ានីហ៊ុនសែនកោះស្លា ២០បន្ទប់។
– ត្រៀមជួលផ្ទះសំណាក់បេងសំណាង មានចំនួន ៤៥បន្ទប់។
– ត្រៀមនៅវិទ្យាល័យព្រះរាជសម្ភារស្ថិតនៅក្រុងកំពត មានចំនួន៣០បន្ទប់។

• ខេត្តក្រចេះ៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ៣ទីតាំង រួមមាន មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគារសន្តិភាព វិទ្យាលយ័សម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ មាន ៤៨បន្ទប់ មានបង្គន់២០ និងបានត្រៀមគ្រែ ឬពូកសំរាប់អ្នកជម្ងឺសំរាក។

• ខេត្តពោធិ៍សាត់៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ២ទីតាំង មានដូចជា មណ្ឌលសុខភាពស្រុកកណ្តៀង មជ្ឈមណ្ឌលបណ្តុះបណ្តាលរលាំងឃុំស្នាម ព្រះស្រុកបាកាន

• ខេត្តឧត្តរមានជ័យ៖ បានកំណត់ត្រៀមទីតាំងចំនួន៤ ក្នុងនោះរួមមាន មន្ទីរពេទ្យបង្អែកខេត្ត វិទ្យាល័យតេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ស្ថិតក្នុងក្រុងសំរោង ផ្ទះសំណាក់ឧត្តមរដ្ឋា ស្ថិតក្នុងក្រុងសំរោង ។

• ខេត្តព្រះវិហារ៖ សម្រេចជ្រើសរើសទីតាំងចំនួន ០២កន្លែង រួមមាន សណ្ឋាគារ ហ្គ្រីន ផាលេស ស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មណ្ឌលសុវត្ថិភាព តាកឹង ស្ថិតក្នុងឃុំថ្មី ស្រុកគូលែន ។

• ខេត្តបាត់ដំបង៖ ត្រៀមទីតាំងចំនួន ០៣កន្លែង សម្រាប់ករណីមានអ្នកឆ្លងវីរុសកូវី១៩ រួមមាន មន្ទីរ ពេទ្យ ខេត្ត សណ្ឋាគារ Springs park វិទ្យាល័យព្រះមុនីវង្ស ។

• ខេត្តកំពង់ធំ៖ ត្រៀមទីតាំងចំនួន ០៤កន្លែង សម្រាប់ធ្វើមន្ទីរពេទ្យ មានដូចជា សណ្ឋាគារស្ទឹងសែន និង ភោជនីយដ្ឋាន អាចដាក់ជាទីតាំងសម្រាប់ក្រុមគ្រូពេទ្យបានក្នុងករណីចាំបាច់ សណ្ឋាគារមិត្តភាព ផ្ទះសំណាក់ ទង់ គឹមឡា វិទ្យាល័យកំពង់ធំ ។

• ខេត្តរតនគិរី៖ បានកំណត់ទីតាំង ត្រៀមសម្រាប់អ្នកសង្ស័យ និងអ្នកជំងឺកូវីដ១៩ ក្នុងនោះមាន មន្ទីរពេទ្យបង្អែកខេត្ត សណ្ឋាគាររតនគិរីក្រុងបានលុង វិទ្យាល័យអន្តេវាសិកដ្ឋានបានលុង អន្តេវាសិកដ្ឋានសាលាវិទ្យាល័យ អនុវិទ្យាល័យនៅតាមស្រុកទាំង៨ សរុប ១១កន្លែង។

• ខេត្តមណ្ឌលគិរី៖ បានត្រៀមទីតាំងសម្រាប់បង្កា និងព្យាបាលជម្ងឺកូវីត១៩ រួមមាន អគារវិទ្យាល័យ ហ៊ុន សែន មណ្ឌលគិរី ផ្ទះស្នាក់នៅគ្រូ សរុប ២កន្លែង។

• ខេត្តកណ្ដាល៖ បានរៀបចំកន្លែងត្រៀមព្យាបាលអ្នកជំងឺ COVID-19 ចំនួន ០៣ទីតាំង រួមមានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ផ្ទះសំណាក់ដាឡាវ៉ាន់ មណ្ឌលសុខភាពកម្មករតេជោសែន វិហារសួគ៌ មាន២អគារភ្លោះ

• ខេត្តសៀមរាប៖ មាន ៤ទីតាំង សាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត អន្តេវាសិកដ្ឋានផ្ទះសំណាក់គ្រូបង្រៀន សណ្ឋាគារញូរីវើសាយ មាន ៦០បន្ទប់ ស្មើរនឹង ១២០គ្រែ

• ខេត្តកោះកុង៖ បានត្រៀមអគារចំនួន ២ ទីតាំង សម្រាប់ធ្វើជាកន្លែងដាច់ដោយឡែកសម្រាប់អ្នកជំងឺ Covid 19 សរុប៣៩បន្ទប់ រួមមាន អគារសាលាខេត្តចាស់ មាន១២បន្ទប់ វិទ្យាល័យកោះកុង មាន ២៧ បន្ទប់ ដែលមានចម្ងាយ ១ គីឡូម៉ែតពីមន្ទីរពេទ្យបង្អែកទីរួមខេត្ត៕

- Video Advertisement -