សិង្ហបុរីចាប់ផ្ដើមសង់ស្ថានីយអ្នកដំណើរធំបំផុត នៅអាកាសយានដ្ឋាន Changi ក្រោមផ្អាករយៈពេល២ឆ្នាំ

នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍របស់ប្រទេសសិង្ហបុរី ដំណើរការសាងសង់ស្ថានីយទី៥ (T5) នៅអាកាសយានដ្ឋាន Changi បាន និងកំពុងចាប់ផ្តើមជាផ្លូវការហើយ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ឆ្នាំ ដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ។

ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Lawrence Wong នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។

លោកនាយករដ្ឋមន្ត្រី Wong បានគូសបញ្ជាក់ថា ស្ថានីយថ្មីនេះ នឹងពង្រឹងសមត្ថភាពបន្ថែមឱ្យអាកាសយានដ្ឋាន Changi បានជាង ៥០% ទៀត។ លោកបានបន្ថែមថា “ស្ថានីយទី៥នេះ នឹងត្រូវសាងសង់លើផ្ទៃដីទំហំ ១០៨០ ហិកតា ដែលស្មើនឹងទំហំរួមបញ្ចូលគ្នានៃស្ថានីយដែលមានស្រាប់ទាំងអស់នៅអាកាសយានដ្ឋាន Changi បច្ចុប្បន្ន។ ការពង្រីកនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋាន Changi អាចផ្ទុកអ្នកដំណើរចំនួន ៥០លាននាក់បន្ថែមទៀត ជារៀងរាល់ឆ្នាំ” ។

ដើមឡើយផែនការអភិវឌ្ឃន៍គម្រោងនេះ ត្រូវបានប្រកាសតាំងពីឆ្នាំ២០១៣ មកម្ល៉េះ ប៉ុន្តែវាត្រូវបានផ្អាកដោយសារជំងឺរាតត្បាត COVID-19 យ៉ាងណាក៏ដោយ ឥឡូវនេះវាបានត្រលប់មកវិញហើយ។ ស្ថានីយទី៥នេះដែរ ត្រូវបានគេរំពឹងថានឹងអាចបើកដំណើរការនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ២០៣០ ដែលនឹងជំរុញការតភ្ជាប់អាកាសយានដ្ឋាន Changi ទៅកាន់ទីក្រុងគោលដៅជាង ២០០ នៅទូទាំងពិភពលោក ខណៈបច្ចុប្បន្នមានបណ្ដាញតភ្ជាប់ប្រមាណជា ១៧០ រួចហើយ។

ជាការកត់សម្គាល់ «​ស្ថានីយថ្មីនេះ ​ក៏នឹង​មាន​មជ្ឈមណ្ឌល​ដឹក​ជញ្ជូនតាមរយៈ​រថយន្តតាក់ស៊ី MRT និងឡានក្រុង ​សម្រាប់ជា​ជម្រើសដល់អ្នកដំណើរទាំងអស់ដែលតម្រូវឱ្យធ្វើការប្តូរជើរយន្តហោះផងដែរ»។

អាកាសយានដ្ឋាន Changi ដែលបច្ចុប្បន្នជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិដ៏មមាញឹកបំផុតទីបួនរបស់ពិភពលោកបានឈានដល់កម្រិត ជាប់កំណត់ត្រាមួយដោយអាចផ្ទុកអ្នកដំណើរបានរហូតដល់ ៦៨,៤លាននាក់ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ការពង្រីកនេះគឺត្រៀមខ្លួនរួចស្រេច ដើម្បីពង្រឹងស្ថានភាពរបស់ខ្លួននៅក្នុងទិដ្ឋភាពអាកាសចរណ៍ពិភពលោក ដោយបង្ហាញពីយុគសម័យថ្មីសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងតំបន់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសកំណត់ទីតាំងដីជិត ២ពាន់ហិកតា ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់អភិវឌ្ឍន៍ជាអាកាសយានដ្ឋានថ្មី

រាជរដ្ឋាភិ​បាលកម្ពុជា បានប្រកាសកំណត់យកទីតាំងដីជិត ២០០០ហ […]

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ ដោយជោគជ័យ ដើម្បីត្រៀមបើក…

រដ្ឋប្រកាសបិទបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៃអាកាសយានដ្ឋា […]

នាយករដ្ឋមន្រ្តី ប្រកាសរក្សាព្រលានពោធិ៍ចិនតុងទុកជាទ្រព្យសម្បត្តិរដ្ឋ មិនលក់ឱ្យឯកជនដាច់ខាត!

នៅក្នុងសេចក្តីប្រកាសដ៏សំខាន់មួយ សម្តេចនាយករដ្ឋមន្រ្តី ហ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ លើពិភពលោក សម្រាប់ឆ្នាំ២០២៥

អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានជាប់ឈ្មោះជាសំណង់ស្ថាប […]

ព្រលានអន្តរជាតិតារាសាគរនៅកោះកុងបើកដំណើរការជាផ្លូវការនៅថ្ងៃនះហើយ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរតម្លៃ២០០លានដុល្លារ ស្ថិតន […]