សេដ្ឋកិច្ចវិទូជប៉ុនព្រមាន៖ ២០២៧ វិបត្តិអចលនទ្រព្យចិនអាចនឹងបន្ត ហើយប្រទេស១៧ទៀតនឹងរងគ្រោះជាមួយ

ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចជប៉ុន (JCER) ទើបនឹងបានចេញរបាយការណ៍ព្រមានថ្មី មួយថា ការផ្ទុះឡើងនៃពពុះតម្លៃអចលនទ្រព្យ (property bubble )  អាចរារាំងយ៉ាងធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ផលពិបាកដែលកើតចេញពីការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះវិបត្តិបំណុលអចលនទ្រព្យ នឹងជះឥទ្ធិពលខ្លាំង រហូតដល់ថាអាចនឹងប៉ះពាល់ដល់គោលដៅបង្កើន GDP ទ្វេដងរបស់ប្រទេសចិន នៅឆ្នាំ ២០៣៥ ថែមទៀតផង នេះបើយោងតាម Nikkei Asia ចុះថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ ២០២៣។

នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន JCER ក៏បានគូសបញ្ជាក់អំពីសេណារីយ៉ូផ្សេងៗ ជាមួយនឹងទស្សនវិស័យដ៏អាក្រក់ នៅក្នុងព្រឹត្តិការណ៍នៃពពុះអចលនទ្រព្យ (សំដៅលើពេលវេលាដែលតម្លៃអចលនទ្រព្យហក់ឡើងភ្លាមៗខុសប្រក្រតី) នៅឆ្នាំ ២០២៧ ស្របពេលជាមួយនឹងការបញ្ចប់អាណត្តិទី៣ របស់ប្រធានាធិបតី Xi Jinping ។ របាយការណ៍ដដែលណែនាំថា ការគ្រប់គ្រងមិនត្រឹមត្រូវនៃវិបត្តិសេដ្ឋកិច្ច អាចនាំឱ្យមាន៖ (១) ការយឺតយ៉ាវក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគផ្សេងទៀត (២) ប្រាក់យន់ធ្លាក់ចុះ (៣) លំហូរចេញមូលធនកើនឡើង និងលទ្ធភាពនៃអត្រាកំណើនពិតប្រាកដរបស់ប្រទេសចិនអាចនឹងធ្លាក់ចុះដល់កម្រិតសូន្យនៅឆ្នាំ ២០២៧។ នេះគឺផ្ទុយស្រឡះពីសេណារីយ៉ូមូលដ្ឋាន ដែលបានព្យាករកន្លងមក ថានឹងមានអត្រាកំណើន ៣,២% ។ ផលប៉ះពាល់នឹងលាតសន្ធឹងហួសពីព្រំដែនប្រទេសចិន ដែលអាចនឹងប៉ះពាល់ដល់ពាណិជ្ជកម្ម និងធ្វើឱ្យអត្រាកំណើនពិតប្រាកដសម្រាប់សេដ្ឋកិច្ច ១៧ប្រទេសផ្សេងទៀតដាំក្បាលចុះទៅជាមួយគ្នាផងដែរ។

គោលដៅសេដ្ឋកិច្ចដ៏មានមហិច្ឆតារបស់ប្រធានាធិបតី Xi ប្រឈមមុខនឹងបញ្ហាជាច្រើន ទោះបីជាមិនមានវិបត្តិធំដុំ ក៏នៅតែមានបញ្ហាស្មុគស្មាញពិបាកដោះស្រាយដែរ។ នៅក្នុងសេណារីយ៉ូមូលដ្ឋាន អត្រាកំណើនពិតប្រាកដរបស់ប្រទេសចិនត្រូវបានគេព្យាករថានឹងធ្លាក់ចុះក្រោម ៣% នៅឆ្នាំ ២០២៩ និងធ្លាក់ចុះក្រោម ២% នៅឆ្នាំ ២០៣៥។ របាយការណ៍នេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការលុបបំបាត់ហានិភ័យហិរញ្ញវត្ថុដែលទាក់ទងនឹងអចលនទ្រព្យ និងបញ្ហាហិរញ្ញវត្ថុក្នុងស្រុក ដើម្បីធានាបាននូវការសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចរបស់លោកស៊ី។

បន្ថែមពីលើនេះ របាយការណ៍ដដែល បានស្នើសេណារីយ៉ូកំណែទម្រង់ ដែលប្រទេសចិនគួរប្រកាន់យក ក្នុងនោះមានការដោះស្រាយហានិភ័យហិរញ្ញវត្ថុ លើកកម្ពស់ប្រព័ន្ធតម្លាភាព សម្រួលពាណិជ្ជកម្ម និងបន្ធូរបន្ថយភាពតានតឹងជាមួយសហរដ្ឋអាមេរិក។ បើទោះបីជាមានសក្តានុពលរីកចម្រើនខ្លះៗ និងបើទោះជាចិនអាចសម្រេចបាននូវអត្រាកំណើនពិតប្រាកដរបស់ខ្លួន ២,៥% ក្នុងឆ្នាំ ២០៣៥ ក៏ដោយ ក៏ផលិតផលក្នុងស្រុកសរុប របស់ប្រទេសចិននឹងនៅតែទាបជាងសហរដ្ឋអាមេរិក។ នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំង​មួយ​ចំពោះ​ប្រទេស​ចិន​ ដែលជាបន្ទុកធំ​លើស​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ទោះ​បី​ជា​មាន​ការ​ធ្វើ​កំណែទម្រង់​យ៉ាង​ច្រើន​ក៏​ដោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន

ក្នុងរយៈពេល៨ខែ ​ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ​២០២៥ កម […]

ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម

ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញ […]

ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីច […]

បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប

មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ច […]

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ ទេសចរអាមេរិកជាប់លេខ១ ក្នុងការទិញសំបុត្រចូលទស្សនាប្រាសាទអង្គរវត្ត

រយៈពេល ៥ខែ ដើមឆ្នាំ២០២៥ កម្ពុជាទទួលបានទេសចរអាមេរិកច្រើន […]

រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ

ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ ក […]