សេវាកម្មផ្គូផ្គងជាងសំណង់របស់ក្រុមហ៊ុន SCG បង្កើនភាពស្រួលក្នុងការស្វែងរកអ្នកម៉ៅកា

ដើម្បីជួយជំរុញវិស័យសំណង់អោយកាន់តែប្រសើរឡើងក្រុមហ៊ុនផលិតស៊ីម៉ងនិងផ្គត់ផ្គង់សម្ភារៈសំណង់របស់ថៃ Siam Cement Group (SCG) បានបង្កើតសេវាកម្មផ្គូផ្គងជាងសំណង់ដោយឥតគិតថ្លៃជូនដល់ម្ចាស់លំនៅឋាន និងម្ចាស់គម្រោងអភិវឌ្ឍន៍នានា។

សេវាកម្មនេះ (SCG Contractor Matching Services) អនុញ្ញាតឲ្យម្ចាស់លំនៅដ្ឋានក៍ដូចជាម្ចាស់គម្រោងអភិវឌ្ឍន៍ ស្វែងរកអ្នកម៉ៅការសាងសង់និងសម្ភារសំណង់តាមរយៈការចុះឈ្មោះជាមួយក្រុមហ៊ុនផ្ទាល់។បន្ទាប់ពីចុះឈ្មោះរួចហើយ ក្រុមហ៊ុន SCG នឹងជួយស្វែងរកអ្នកម៉ៅការដែលសាកសមជាមួយគម្រោងសាងសង់របស់អតិថិជនក៍ដូចជាបំពេញតាមលក្ខខណ្ឌដែលអតិថិជនត្រូវការ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីជួយដល់ម្ចាស់លំនៅដ្ឋាននិងម្ចាស់គម្រោងអភិវឌ្ឍន៍ក៍ដូចជាដើម្បីជួយបង្កើតប្រាក់ចំណូលជូនដល់អ្នកម៉ៅការសាងសង់នៅប្រទេសកម្ពុជា។

យោងតាមប្រសាសន៍របស់លោក Somwang Manpimonchai នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន SCG បានអោយដឹងថាម្ចាស់លំនៅដ្ឋាននិងម្ចាស់គម្រោងអភិវឌ្ឍន៍នានានៅកម្ពុជាគឺកំពុងប្រឈមជាមួយនឹងបញ្ហាកង្វះកម្មករជំនាញនិងអ្នកសាងសង់ហេតុនេះហើយទើ់បក្រុមហ៊ុន SCG បង្កើតកម្មវិធីនេះឡើង។

ជាក់ស្តែងណាស់ ថ្មីៗនេះក្រុមហ៊ុន SCG បានផ្តល់សេវាផ្គូផ្គងជាងសំណង់នេះទៅដល់អតិថិជនដំបូងរបស់ខ្លួនដែលគម្រោងសាងសាង់នេះគឺស្ថិតនៅក្នុងខេត្តព្រះសីហនុ។

អ្នកស្រី ឃាង ចិន្ដាមុនី ដែលជាម្ចាស់គម្រោងខាងលើបានមានប្រសាសន៍ថា៖ «កម្មវិធីនេះល្អពីព្រោះខ្ញុំមិនចាំបាច់ស្វែងរកអ្នកសាងសង់តាមការដ្ឋានសំណង់ដែលវាមិនងាយស្រួលឡើយ»។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន SCG កន្លងមកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យសំណង់នៅកម្ពុជា។ កាលពីពេលថ្មីៗនេះក្រុមហ៊ុនមួយនេះក៍បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមក្នុងវិស័យសំណង់តាមរយៈការអប់រំនិងវគ្គបណ្តុះបណ្តាល។ (អានបន្ថែម )

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]