សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅសម្រេចបាន ៤០ ភាគរយហើយ

ដំណើរការនៃសំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅគិតមកដល់មកដល់ពេលនេះ សម្រេចបាន៤០ភាគរយ បន្ទាប់ពីបានដំណើរការសាងសង់ចាប់តាំងពី ខែមិថុនា ឆ្នាំ ២០១៨មក។ គម្រោងនេះ គ្រោងនឹងបញ្ចប់មុនចុងឆ្នាំ ២០២១។

យោងតាមគេហទំព័រផ្លូវការរបស់ក្រសួងព័ត៌មាន លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា «មកដល់ពេលនេះ សំណង់ស្ពានអាកាសនៅផ្លូវបំបែកចោមចៅ ត្រូវបានដំណើរសាងសង់ស្ទើរតែរួចរាល់ហើយ។ យើងទើបនឹងបានបង្ហើយការជីកច្រកក្រោមដីចំនួន២ កន្លែង និងផ្លូវរូងក្រោមដីចំនួន២។ យើងកំពុងពង្រីកផ្លូវសងខាងនៃកន្លែងការដ្ឋានសាងសង់។»

លោកបន្ថែមទៀតថា «ក្រុមជំនាញកំពុងមមាញឹកក្នុងការស្ថាបនាសំណង់ស្ពានអាកាសនេះ ឲ្យបានសម្រេចតាមផែនការដែលបានគ្រោងទុក។»

គួរបញ្ជាក់ផងដែរថា សំណង់ស្ពានអាកាស នឹងចំណាយថវិកាប្រមាណ ២២ លាន ដុល្លាអាមេរិក ក្នុងការសាងសង់ ដែលអនុវត្តដោយក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃៀវសែ។

នៅពេលសាងសង់រួច គម្រោងនេះ គឺក្លាយជាគម្រោងទី ៦ ក្នុងចំណោមគម្រោងស្ពានអាកាសនៅក្នុងរាជធានីភ្នំពេញចំនួន៥ទៀត ដែលកំពុងដាក់ឲ្យប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា(តិចណូ) និងស្ពានអាកាសផ្សារដីហ៊ុយ៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]