ស្ថានីយ៍បូមទឹកដ៏ធំមួយក្នុងខណ្ឌឫស្សីកែវ ត្រូវបានបើកការដ្ឋានសាងសង់ហើយ

ស្ថានីយ៍បូមទឹកថ្មី ដែលមានសមត្ថភាព អាចបូមទឹកបានរហូត ៣ម៉ឺនម៉ែត្រគូប/១ម៉ោង ដែលមានទីតាំងនៅខណ្ឌឫស្សីកែវ ចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២។

ពិធីបើកការដ្ឋានសាងសង់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ឯក ឃុនឌឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ដែរថា ស្ថានីយ៍បូមទឹកថ្មីនេះ មានសមត្ថភាពបូមទឹកបាន ៣០.០០០ម៉ែត្រគូបក្នុង១ម៉ោង ឬស្មើនឹង ៨.៣៣ម៉ែត្រគូបក្នុង១វិនាទី បំពាក់ដោយម៉ូទ័រទំហំអង្កត់ផ្ចឹត១ម ចំនួន២គ្រឿង និងអង្កត់ផ្ចឹត០.៨ម ចំនួន ២គ្រឿង។

យ៉ាងណាក៏ដោយ នៅមិនទាន់បានបញ្ជាក់ពីទំហំថវិកាវិនិយោគ និងរយៈពេលសាងសង់ស្ថានីយ៍បូមទឹកថ្មីនោះទេ។ ប៉ុន្តែបើតាមមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានីយ៍បូមទឹកថ្មីនេះ នឹងជួយដោះស្រាយបញ្ហាទឹកលិច នៅក្នុងសង្កាត់ទួលសង្កែទី១  សង្កាត់ទួលសង្កែទី២ សង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី២ និងសង្កាត់ស្វាយប៉ាក ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាន់តែល្អប្រសើរជាងមុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]