ស្ថាប័ន២ ជំរុញការអភិវឌ្ឍថាមពលបៃតង ដើម្បីជួយឧស្សាហកម្មទេសចរណ៍នៅកម្ពុជា

សហព័ន្ធទេសចរណ៍កម្ពុជា(CTF) និងអង្គការ(WWF)កម្ពុជា បានបង្ហាញនូវការយល់ឃើញដូចគ្នាថា ការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល គឺជាជំរុញការអភិវឌ្ឍបៃតងឱ្យកាន់តែប្រសើរសម្រាប់វិស័យទេសចរណ៍។ នេះបើតាមការចុះផ្សាយរបស់អង្គការ(WWF)កម្ពុជា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការយល់ឃើញរ​បស់ស្ថាប័នទាំង ០២នេះ ស្របគ្នានឹងការផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗដែលថាចំនួនភ្ញៀវ​ទេសចរអន្តរជាតិបានមកទស្សនាប្រទេសកម្ពុជាកើនចំនួនប្រមាណជិតបីដងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដែលបង្ហាញថាចំនួនអ្នកទេសចរកើនឡើងវិញក្រោយពេលមានវិបត្តិនៃជំងឺឆ្លង។

អ្នកជំនាញនៅ (CTF) និង អង្គការ(WWF) ជឿជាក់ថាបទបញ្ញត្តិថ្មី អាចនឹងធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់ ថាមពលស្អាតក្នុងស្រុក និងលើកទឹកចិត្តដល់តួអង្គសំខាន់ៗលើផ្នែកសេដ្ឋកិច្ចក្នុងការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យនៅលើដំបូល ដោយផ្តល់នូវភាពច្បាស់លាស់ និងអព្យាក្រឹតតំលៃដែលអាចបំពេញបន្ថែមលើបទបញ្ញត្តិដែលបានកំណត់នាពេលបច្ចុប្បន្ន។

​អ្នកជំនាញទាំងពីរស្ថាប័ន បានសង្កត់ធ្ងន់បន្ថែមថា ការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាព តាមរយៈប្រព័ន្ធ ថាមពលពន្លឺព្រះអាទិត្យលើដំបូលអាចនឹងបង្កើនប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍ធម្មជាតិតាមសហគមន៍នៅទូទាំងប្រទេសដោយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពស្របពេលដែលរួមចំណែកដល់ការអភិរក្សធនធា​​នធម្មជាតិផងដែរ ខណៈ ៧៨% នៃអ្នកទេសចរពិភពលោក ស្វែងរកកន្លែងស្នាក់នៅដែលមេត្រីដល់បរិស្ថាន រាប់បញ្ចូលទាំងការប្រើថាមពលស្អាតផងដែរ។

បើតាមការចុះផ្សាយរបស់អង្គការ (WWF) នៅកម្ពុជា បានឱ្យដឹងបន្ថែមថា តាមការប៉ាន់ស្មានរបស់ក្រសួងរ៉ែ និងថាម​ព​ល​ លទ្ធភាពក្នុងការទាញយកថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា អាចនឹងមានប្រមាណ ៣ពាន់មេកាវ៉ាត់ ឬស្មើនឹងជិត៣០% នៃការផ្គត់ផ្គង់ថាមពលក្នុងស្រុកសរុបនាឆ្នាំ២០៤០។

នាពេលបច្ចុប្បន្ននេះ កម្ពុជាទើបតែទាញយកថាមពលអគ្គិសនីជាង ៤០០មេកាវ៉ាត់ប៉ុណ្ណោះពីថាមពលពន្លឺព្រះអាទិ​ត្យ​​ ខណៈប្រព័ន្ធថាមពលព្រះអាទិត្យលើដំបូលភាគច្រើនត្រូវបានដំឡើងដោយអ្នកប្រើប្រាស់ ដូចជារោងចក្រកាត់​ដេ​រ​ លំនៅដ្ឋាន និងគ្រឹះស្ថាននានា នៅមានចន្លោះបំពេញបន្ថែមទៀត ដែលអាចឱ្យកម្ពុជាទាញយកអត្ថប្រយោជន៍ពីថា​ម​ពលពន្លឺព្រះអាទិត្យឱ្យបានពេញលេញ ជាពិសេសការទាញថាមពលពន្លឺព្រះអាទិត្យលើដំបូលនេះតែម្តង។

គួរបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល បានប្រកាសឱ្យប្រើគោលការណ៍ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើ​ដំបូលនៅកម្ពុជាជាផ្លូវការ កាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣ ដែលអនុញ្ញាតដល់ការស្នើសុំតម្លើងថាមពលពន្លឺព្រះអាទិត្យលើដំបូលរបស់អ្នកប្រើប្រាស់អគ្គិសនីទាំងឡាយ​ ដែលមិនមានការប៉ះពាល់ដល់ការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិ​នោះឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]